ព័ត៌មានជាតិ
ម៉ូតូ៣គ្រឿង ដែលជនបរទេសប្លុងចោល នៅស្រុកព្រះនេត្រព្រះ នៅតែមិនទាន់ឃើញមានម្ចាស់មកយក
ម៉ូតូហុងដាឌ្រីមសេ ១២៥ ចំនួន៣គ្រឿង ត្រូវបានជនបរទេសយកទៅប្លុងទុកចោល នៅមុខផ្ទះ ប្រជាពលរដ្ឋ ស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ តាំងពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នោះមកទល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅតែគ្មានម្ចាស់ ឬ អ្នកពាក់ព័ន្ធណាមក អះអាងថា ជាកម្មសិទ្ធិរបស់ខ្លួននៅឡើយទេ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានប្រាប់ឲ្យដឹងថា បើបងប្អូនណាស្គាល់ ឬ ពាក់ព័ន្ធម៉ូតូមានភិនភាគដូចខាងក្រោម សូមយកឯកសារ និងភស្តុតាង មកបញ្ជាក់ ដើម្បីទទួលយកវាទៅវិញ ប៉ុន្តែតាំងតែពីពេលប្រកាសនោះមក ស្ងាត់ឈឹងគ្មានឃើញអ្នកមកធ្វើការទំនាក់ទំនងសោះ។ នគរបាលបានដាក់លេខទូរសព្ទ សម្រាប់ប្រជាពលរដ្ឋណា ដែលបានបាត់ម៉ូតូ ឬស្គាល់ភិនភាគនេះ សូមទំនាក់ទំនងមកកាន់លេខនេះ ០១២ ៩២៣ ៨៨៦ .០៩៧ ៦៨៦ ៨៦ ៨៦ ស្រុកព្រះនេត្រព្រះ។

សូមរំលឹកថា កាលពីម៉ោង៩និង២០នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មានឈ្មោះ យ៉ា លោត ភេទប្រុសអាយុ៥២ឆ្នាំ ជាប្រជាការពារភូមិគោកលុន បានទូរសព្ទរាយការណ៍មកសមត្ថកិច្ចថា មានមនុស្សមិនស្គាល់អត្តសញ្ញាណមួយក្រុម ប្រហែល៦នាក់ បានយកម៉ូតូចំនួន៣គ្រឿង ម៉ាក HONDA Drem C125 ពណ៌ខ្មៅទាំង៣គ្រឿង និងមួកសុវត្ថិភាពចំនួន៣ ជិះមកទុកនៅមុខផ្ទះ ឈ្មោះ យិប អ៊ុត ភេទប្រុស អាយុ៧៦ឆ្នាំ នៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជប់វារី ចុះទៅពិនិត្យឃើញថា ម៉ូតូទាំង ៣ គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ គឺទី១សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខប .មានជ័យ 1B.3451 លេខម៉ាស៊ីន ND125.ME388614 ។ ទី២សេរី២០១១ ពាក់ស្លាកលេខ កំពង់ចាម 1J.1330 លេខម៉ាស៊ីន ND125.ME8626222 និងទី៣សេរី២០១៣ ពាក់ស្លាកលេខ សៀមរាប 1L.3181 លេខ ម៉ាស៊ីន ND125.ME8511496 ។ ពលរដ្ឋខាងលើប្រាប់សមត្ថកិច្ចថា ជនមិនស្គាល់អត្តសញ្ញាណ ទាំងនោះ បាននិយាយភាសាបរទេសស្តាប់មិនបាន ឮដូចជាភាសាចិនបន្តិច វៀតណាមបន្តិច។ បន្ទាប់ពីនិយាយគ្នារួចបុរស ទាំង៦នាក់នាំគ្នារត់ឡើងឡានមិនស្គាល់ម៉ាកជិះទៅទិសខាងកើត បាត់ទៅ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ រំលឹកច្បាប់ចរាចរណ៍បន្តិច កុំភ្លេចខ្លួនឲ្យសោះ ប្រយ័ត្នស៊យអស់ ៦ ម៉ឺនរៀលទាំងព្រឹក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


