Connect with us

ព័ត៌មានជាតិ

លោក សាយ សំ​អាល់ ​៖ «​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​វីរៈ​មគ្គុទ្ទេសក៍​នៃ​វិស័យ​បរិស្ថាន​»

បានផុស

នៅ

«​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​វីរៈ​មគ្គុទ្ទេសក៍​នៃ​វិស័យ​បរិស្ថាន​» នេះ​គឺជា​ប្រសាសន៍​លើកឡើង របស់​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A និង​សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៥ ធ្នូ ២០២២ ក្នុង​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ សមាជិក​ព្រឹទ្ធសភា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត បុគ្គលិក​អប់រំ គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល សិស្ស​និទ្ទេស A និង​សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ យ៉ាងច្រើន​កុះករ​។

​លោក សាយ សំ​អាល់ បាន​គូសបញ្ជាក់​បន្ថែមថា ជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​ពីមុន​ធ្លាប់ជា​ប្រទេស​ពឹង​ផ្អែកលើ​ការធ្វើ​ស្រែចម្ការ និង​ធនធានធម្មជាតិ ក៏ប៉ុន្តែ ចាប់ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៩ ដោយសារ​កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច បានធ្វើឱ្យ​មានការ​ប្រែប្រួល​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដោយបាន​បង្កើត​ការងារ​ជាច្រើន​ជូន​ដល់​ប្រជាពលរដ្ឋ​។ កត្តា​នេះ បានធ្វើឱ្យ​ប្រជាជន​កម្ពុជា​ឆ្លង​ផុតពី​អត្រា​ក្រីក្រ​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​សរុប​។

ជា​មួយ​គ្នា​នេះ លោក សាយ សំ​អាល់ បាន​បន្ថែម​ទៀត​ថា ការ​បើក​បវេសនកាល​ថ្មី នៅតាម​គ្រឹះស្ថានសិក្សា​ទូទាំងប្រទេស គឺជា​សក្ខីភាព​នៃ​សមិទ្ធផល​គួរ​ជាទី​មោទនៈ ដែល​កើតចេញពី​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​បង្កើត​ភាពស៊ាំ​សហគមន៍ ដែល​បាន​ផ្ដល់​ឱកាស​ពេញលេញ​ក្នុង​ការ​បើក​ដំណើរការ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​បាន​យ៉ាង​ជោគជ័យ​។

ក្នុងឱកាស​នោះដែរ លោក សាយ សំ​អាល់ ក៏បាន​ចូលរួម​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស និង​ចូលរួម​អបអរសាទរ​ជាមួយ​អាណាព្យាបាល និង​ក្រុមគ្រួសារ​របស់​សិស្ស​និទ្ទេស A និង​សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាពិសេស កោតសរសើរ​ខ្ពស់​ចំពោះ​លោកគ្រូ​អ្នកគ្រូ ក្នុងការ​យកចិត្តទុកដាក់​បង្ហាត់បង្រៀន និង​តម្រង់ទិស​សិស្សានុសិស្ស​។​

​សម្រាប់​សិស្ស ដែល​ប្រឡង​ជាប់​និទ្ទេស A ទទួលបាន ម៉ូតូ​មួយគ្រឿង និង​ថវិកា​ចំនួន ១​លាន​រៀល ទន្ទឹម​នោះ ក៏មាន​ការផ្ដល់​ថវិកា​ឧបត្ថម្ភ​ដល់​លោកគ្រូ​អ្នកគ្រូ និង​សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដទៃទៀត​ផងដែរ​។

​គួរបញ្ជាក់​ឱ្យដឹងថា ខេត្ត​ព្រះសីហនុ មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ នាពេល​កន្លងទៅនេះ ចំនួន ១៧១៤​នាក់ (​ស្រី ៩១០​នាក់​) ហើយ​បេក្ខជន​ប្រឡង​ជាប់ មាន​ចំនួន ១៣៦៤​នាក់ ស្មើនឹង ៨០,៥២% (​ស្រី ៧៥៩​នាក់​)​។ ក្នុងនោះ សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ២១​នាក់ (​ស្រី ១៣​នាក់​) និទ្ទេស B ចំនួន ១១៦​នាក់ (​ស្រី ៧៧​នាក់​) និទ្ទេស C ចំនួន ៣២៥​នាក់ (​ស្រី ១៨៤​នាក់​), និទ្ទេស D ចំនួន ៤៩៦​នាក់ (​ស្រី ២៧៥​នាក់​) និង​និទ្ទេស E ចំនួន ៤០៦​នាក់ (​ស្រី ២១០​នាក់​)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម