Connect with us

ព័ត៌មានជាតិ

ស្ពានឆ្លងស្ទឹងមួយកន្លែងក្នុងស្រុកចុងកាល់ខេត្តឧត្តមានជ័យមានភាពចាស់ទ្រុឌទ្រោម

បានផុស

នៅ

ប្រជាពលរដ្ឋបានស្នើសុំឱ្យមន្ត្រីជំនាញផ្នែកពាក់ព័ន្ធជួយពិនិត្យមើលស្ពានដែកចាស់ទ្រុឌទ្រោមឆ្លងកាត់ស្ទឹង មួយកន្លែងស្ថិតនៅត្រង់ចំណុចភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

លោកតា មុំ សាត រស់នៅក្បែរទីតាំងស្ពានត្រង់ចំណុចខាងលើបានប្រាប់ដឹងថា ចំពោះស្ពានដែកចាស់នេះផងដែរមានការទ្រុឌទ្រោមខ្លាំងអស់រយៈពេលបីឆ្នាំមកហើយមួយទៀតប្រជាពលរដ្ឋរស់នៅក្នុងភូមិក៏សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយធ្វើការជួសជុលស្ពាននេះឡើងវិញដែរ តែពុំឃើញមានមកជួយពិនិត្យធ្វើនោះទេរហូតមកដល់សព្វថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីប្រជាពលរដ្ឋដដែលបានបញ្ជាក់ប្រាប់ថាស្ពានដែកនេះជាក់ស្តែងសព្វថ្ងៃនេះពុំមានឡានធំណាហ៊ានឆ្លងកាត់ដូចមុននោះទេសូម្បីតែជិះកង់ក៏មិនសូវហ៊ានជិះផងព្រោះថា ស្ពានដែកមួយនេះមានស្ថានភាពទ្រុឌទ្រោមរយៈពេលយូឆ្នាំមកហើយបើរដូវវស្សាកាន់តែមិនហ៊ានឆ្លងទៀតព្រោះទឹកហូរមកពីបុកខ្លាំងបើខែប្រាំងវិញអាចមានផ្លូវវាងខាងក្រោមស្ពានបាន។

ដោយឡែកលោក ប៉ៃ បៀង មេឃុំក្រសាំងបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៤ខែមករា ឆ្នាំ២០២៣នេះថា ចំពោះស្ពាននេះ​ដែរខាងអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋបានសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធក៏ដូចជាអាជ្ញាធរស្រុកចុងកាល់ជាយូរឆ្នាំមកហើយប៉ុន្តែជាក់ស្ដែងស្ពាននៅមិនទាន់បានជួសជុលធ្វើនៅឡើយហើយស្ថានភាពស្ពានកាន់តែទ្រុឌទ្រោមជាខ្លាំងផងដែរ ហើយជាក់ស្តែងចំពោះឡានធំៗដឹកកសិផលគឺមិនអាចធ្វើដំណើរឆ្លងកាត់បាននោះទេហើយ មួយវិញទៀតសោតចំពោះ ស្ពានខាងលើនេះគឺគេហៅថាស្ពានឆ្លងកាត់ស្ទឹងមួយដែលសារៈសំខាន់ក្នុងការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅកាន់ស្រុកមួយផងដែរ។

លោកមេឃុំដដែលបានបញ្ជាក់បន្តទៀតថា ចំពោះស្ពាននេះដែរ បើខែប្រាំង យើងអាចធ្វើដំណើរវាងនៅខាងក្រោមស្ពានឆ្លងកាត់ស្ទឹងទៅបានចំពោះការធ្វើដំណើរលើស្ពាននេះគឺមិនអាចធ្វើដំណើរបានទេដោយសារស្ពាននេះមានស្ថានភាពទ្រុឌទ្រោមជាខ្លាំងអ៊ីចឹងទេក្នុងនាមអាជ្ញាធរដូចជាភាពរដ្ឋសូមសំណូមពរដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មេត្តាជួយធ្វើស្ពាននេះឲ្យបានល្អឡើងវិញ ដើម្បីឲ្យប្រជារដ្ឋឆ្លងកាត់បានស្រួលវិញ។

ជាមួយគ្នានេះលោកមេឃុំបានបញ្ជាក់បន្ថែមថា កាលពីថ្មីនេះលោកបានជួបប្រជុំជាមួយលោកអភិបាលស្រុកចុងកាល់ក៏លោកបានជម្រាបទៅអភិបាលស្រុកដែរតែ លោកអភិបាលស្រុកកំពុងទំនាក់ទំនងទៅអភិបាលខេត្តដើម្បីពន្លឿន​សាងសង់​ឡើងវិញ៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម