ព័ត៌មានជាតិ
មន្ត្រីសុខាភិបាលហាមពលរដ្ឋនាំកូនមានជំងឺគ្រុនឈាមទៅព្យាបាលនៅពេទ្យតាមភូមិអាចបង្កគ្រោះថ្នាក់ដល់ជីវិត
ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលបានធ្វើការហាមប្រាមបងប្អូនប្រជាពលរដ្ឋដែលមានកូនចៅមានករណីសង្ស័យជំងឺគ្រុនឈាម មិនត្រូវសាកល្បងព្យាបាលជំងឺដោយខ្លួនឯង និងនាំទៅព្យាបាលនៅពេទ្យតូចៗ តាមភូមិឬពេទ្យេឯកជនដែលមិនមានជំនាញច្បាស់លាស់ឡើយ ប្រយ័ត្នមានគ្រោះថ្នាក់ដល់អាយុជីវិត។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលមានប្រសាសន៍នៅព្រឹកថ្ងៃទី៨មករានេះថា ករណីស្លាប់ដោយសារជំងឺគ្រុនឈាមនៅប្រទេសកម្ពុជា ភាគច្រើនគឺបណ្តាលមកពីការបញ្ជួនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋមានការយឺតយ៉ាវ។ មានន័យថា ប្រជាពលរដ្ឋបានបញ្ជួនកូនទៅព្យាបាលនៅតាមពេទ្យភូមិដែលមិនមានជំនាញច្បាស់លាស់ និងមិនមានឧបករណ៍សម្ភារគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះអ្នកជំងឺ ហើយនៅពេលអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ទើបបញ្ជួនមកកាន់ពេទ្យរដ្ឋមិនអាចជួយសង្គ្រោះបានឡើយ។
លោក វេជ្ជបណ្ឌិតបានបន្តថា ជាក់ស្តែងនៅឆ្នាំ២០២២ មានអ្នកជំងឺគ្រុនឈាមស្លាប់ចំនួន១៩នាក់ ក្នុងចំណោមអ្នកជំងឺប្រមាណជាង១២០០០ករណី គឺបណ្តាលមកពីការបញ្ជួនទៅកាន់មន្ទីរពេទ្យមានការយឺតយ៉ាវ។

លោកវេជ្ជបណ្ឌិតបានណែនាំថា ប្រសិនបើមានអាការៈក្តៅខ្លួនចាប់ពី ៣៩ទៅដល់ ៤០ អង្សា និងងមានរោគសញ្ញាផ្សេងៗទៀត ដូចជាមុខក្រហមឈឺប្រឡង់កែវភ្នែក ចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះឈឺសាច់ដុំឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម ហើយប្រសិនបើឃើញមានករណីនេះត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះជាបន្ទាន់ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលាកុំធ្វើការសាកល្បងព្យាបាលជំងឺ ដោយខ្លួនឯងឬយកទៅព្យាបាលកន្លែងព្យាបាលតូចៗតាមភូមិ ដោយសារគាត់មិនមានឧបករណ៍សម្ភារជួយសង្គ្រោះបងប្អូនបានទាន់ពេលវេលានោះទេ។
ជំងឺគ្រុឈាម ជាជំងឺមួយកាចសាហាវ នឹងអាចធ្វើឱ្យអ្នកជំងឺស្លាប់បានយ៉ាងលឿនក្នុងរយៈពេល៣ទៅ៤ថ្ងៃក្រោយពីឆ្លងជំងឺចេញរោគសញ្ញា។
លោកវេជ្ជបណ្ឌិតក៏បានណែនាំឱ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតដោយសារឆ្នាំនេះជំងឺគ្រុនឈាមអាចនឹងផ្ទុះទ្រង់ទ្រាយធំព្រោះឆ្នាំ២០២៣នេះជាឆ្នាំកៀកទៅនឹងវន្តនៃការផ្ទុះជំងឺគ្រុនឈាមដែលតែងតែកើតឡើងជារៀងរាល់៤ទៅ៥ឆ្នាំម្តងខណៈជំងឺនេះបានផ្ទុះលើកចុងក្រោយកាលពីឆ្នាំ២០២១៩។
លោកវេជ្ជបណ្ឌិតបានប៉ាន់ប្រមាណថា នៅឆ្នាំ២០២៣ស្ថានភាពជំងឺគ្រុនឈាមអាចនឹងបន្តកើនឡើងដល់ជាង២ម៉ឺនករណីខ្ពស់ ជាងឆ្នាំ២០២២ ទៅទៀត ដែលមានត្រឹមជាង១២០០០ករណីប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ខេត្តដែលប្រឈមនឹងជំងឺគ្រុនឈាមខ្ពស់រួមមានខេត្តបន្ទាយមានជ័យ កំពង់ស្ពឺ រាជធានីភ្នំពេញ ព្រៃវែង សៀមរាប តាកែវ ពោធិ៍សាត់ និងត្បូងឃ្មុំ។
លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តការរស់នៅស្អាត និងអនាម័យ ដោយធ្វើការលប់បំបាត់នូវសំបកកំប៉ុង សំបកដូង សំបកកង់ឡាន និងម៉ូតូ ព្រមទាំងឆ្នាំងចាស់ៗ ទុកចោលនៅក្រៅផ្ទះ ព្រោះថា វត្ថុទាំងនេះអាចដាក់ទឹកបាន ដែលអាចកកើតទៅជាដង្កូវទឹក ហើយវិវត្តន៍ទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងអាចចម្លងទៅមនុស្ស ធ្វើឲ្យអត្រាឆ្លងកាន់តែច្រើនថែមទៀត៕ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ