ព័ត៌មានជាតិ
ក្រោយកម្លាំងស្នងការនគរបាលហៅឲ្យចូលបំភ្លឺ លោកវន់ ពៅ សម្រេចលុបវីដេអូចម្រៀង ឈាមបាតុករ
ភ្នំពេញ ៖ បន្ទាប់ពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយ បទចម្រៀង ដែលមានចំណងជើងថា «ឈាមបាតុករ» រួចមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅ តំណាងសង្គមស៊ីវិល៤រូបឲ្យចូលបំភ្លឺ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះអញ្ជើញ តំណាងសង្គមស៊ីវិលចំនួន ៤រូប រួមមាន លោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស, លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ, លោក ថេង សាវឿន ប្រធានអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា, លោក វន់ ពៅ ប្រធានសហភាពផ្ទះសាមគ្គីជាដើម ដើម្បីសួរនាំអំពីការបង្ហោះបទចម្រៀង «ឈាមបាតុករ»នេះ។
ក្រោយពីបានចូលបំភ្លឺ និងសួរនាំរួច តំណាងសង្គមស៊ីវិលទាំង៤ បានយល់ព្រមលុបវីដេអូចម្រៀងនេះ ចេញពីបណ្តាញសង្គមហ្វេសប៊ុកអស់ហើយ។
បើតាមលោកស្រី ភឿង សកុណា បទចម្រៀង «ឈាមបាតុករ» និពន្ធទំនុកច្រៀង និងច្រៀងដោយឈ្មោះ គា សុគន្ធ។ បទចម្រៀងនេះ ត្រូវបានក្រសួងមហាផ្ទៃ ចាត់វិធានការបិទ និងផ្តន្ទាទោសអ្នកនិពន្ធ និងអ្នកច្រៀងម្តងរួចហើយមកហើយ។ លោកស្រី ភឿង សកុណា បានគូសបញ្ជាក់ថា បទចម្រៀង «ឈាមបាតុករ» មានខ្លឹមសារអុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម៕
កែសម្រួលដោយ ៖ នាគព័ន្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ