Connect with us

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ ៖ ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន នឹង​ក្លាយទៅជា​ឧទាហរណ៍គំរូ​មួយទៀត នៃ​មិត្តភាព​ដែកថែប​

បានផុស

នៅ

​នា​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង ឯកឧត្តម Liu Jianchao រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន បាន​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ «​ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន​» និង «​សិក្ខាសាលា​យុវជន​ស្ដីពី​ទំនាក់ទំនង​កម្ពុជា​-​ចិន​» នៅ​អគារ​ចា​យ៉ា​ស្មា​ត រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ផងដែរ​ពី​សំណាក់ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំ និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តមបណ្ឌិត បាន​មានប្រសាសន៍ថា «​ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន​» នឹង​ដើរតួនាទី​ដ៏​សំខាន់​ក្នុងនាម​ជា​វេទិកា​នៃ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​, ទស្សនាទាន​, និង​វប្បធម៌ រវាង​យុវជន​នៃ​ប្រទេស​ទាំងពីរ ដែល​នឹង​ជំរុញ​បន្ថែម​ទៀត​នូវ​មិត្ត​ភាពជា​ប្រពៃណី និង​ការ​កសាង​អនាគត​រួមគ្នា​របស់​យើង ស្របតាម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​។ វេទិកា​នេះ​ក៏​នឹង​ចូល​រួម​ចំណែក​លើកកម្ពស់​ការអភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​បន្ថែម​លើ​ការ​គាំទ្រ​កន្លងមក​របស់​មិត្ត​ចិន​ដូចជា ការ​ផ្តល់​អាហារូបករណ៍​, ការផ្លាស់ប្តូរ​ទស្សនកិច្ច និង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ សម្រាប់​ស្រទាប់​យុវជន និង​បញ្ញវន្ត​កម្ពុជា​។

ក្នុងន័យនេះ ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន គឺជា​ឧទាហរណ៍គំរូ​មួយទៀត នៃ​មិត្តភាព​ដែកថែប​កម្ពុជា​-​ចិន ហើយក៏​ជា​តឹកតាង​នៃ​ការផ្សារភ្ជាប់ និង​ការបណ្តុះ​ភាពជា​មិត្ត​រវាង​យុវជន​ជំនាន់​ក្រោយ​ក្នុងនាម​ជា «​មិត្ត​ល្អ និង​ជា​ដៃគូ​ល្អ​»​។

ឯកឧត្តម បណ្ឌិត បាន​បន្ថែម​ទៀត​ថា ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​សហគមន៍​វាសនា​រួមគ្នា​កម្ពុជា​-​ចិន​, ប្រទេស និង​ប្រជាជន​ទាំងពីរ គឺជា​មិត្ត​ដែកថែប ដែល​តែង​ឈរ​នៅ​ជាមួយគ្នា និង​បាន​ជួយ​គ្នា​ទៅវិញទៅមក​នៅ​គ្រប់​កាលៈទេសៈ​មិន​ថា ​ការលំបាក​យ៉ាងណាក៏ដោយ​។ ជាក់ស្តែង ទោះបីជា​ប្រទេស​ចិន​បាន​រងគ្រោះ​ពី​ការរើសអើង​ជាច្រើន នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩, ក៏​កម្ពុជា​យល់ថា ពេលនោះ គឺជា​ពេល​អាសន្ន ដែល​ប្រទេស​ទាំងអស់​ត្រូវ​លើកទឹកចិត្ត​គ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក ទាំង​ក្នុង​ន័យ​មិត្តភាព និង​មនុស្សធម៌ ដូចដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ទៅកាន់​ទីក្រុង​ប៉េកាំង កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ ដូច្នោះ​ដែរ ។ ស្រដៀង​គ្នា​នេះ​, ជំនួយ​របស់​ចិន​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ របស់​កម្ពុជា ជាពិសេស​ជំនួយ​ជា​វ៉ាក់សាំង និង​សម្ភារ​បរិក្ខារ​ពេទ្យ ក៏ដូចជា​លទ្ធផល​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ក៏​កាន់តែ​បញ្ជាក់​ច្បាស់លាស់​អំពី​ភាព​ចាំ​បាច់​នៃ​មិត្តភាព​ដ៏​រឹងមាំ ក្នុងនាម​ជា​សហគមន៍​វាសនា​រួមគ្នា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា «​ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន​» គឺជា​សមិទ្ធផល​មួយ​ដែល​កើតចេញពី​មិត្ត​ភាពជា​ប្រពៃណី​ដ៏​រឹងមាំ​និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​កម្ពុជា​-​ចិន ដែល​ត្រូវ​បាន​លើកស្ទួយ​តាមរយៈ​គោលការណ៍​នៃ​អធិបតេយ្យភាព ស្មើមុខស្មើមាត់ ប្រកបដោយ​ការគោរព​គ្នា​ទៅវិញទៅមក និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម