Connect with us

ព័ត៌មានជាតិ

អគារ​ពាណិជ្ជកម្ម AP Plaza បើក​ដំណើរការ​សាកល្បង ជាមួយ​ក្ដី​រំពឹង​ខ្ពស់

បានផុស

នៅ

​គម្រោង​អាគារ​ពាណិជ្ជកម្ម AP Plaza ដែល​វិនិយោគ​ដល់​អ្នក​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​សិង្ហ​បុរី ស្ថិតនៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ ពោលគឺ​ស្ថិត​លើ​មហាវិថី​ព្រះមុនីវង្ស (​ខាងត្បូង​វត្ត​កោះ​) បាន​បើក​ដំណើរការ​សាកល្បង​ហើយ ដោយ​រំពឹង​ខ្ពស់ នឹង​ទទួលបាន​ការគាំទ្រ​ពី​ម្ចាស់​អាជីវកម្ម​នានា ពិសេស​សហគ្រិន​វ័យក្មេង​នៅ​កម្ពុជា ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Anthony ONG អ្នក​អភិវឌ្ឍន៍​គម្រោង​អាគារ​ពាណិជ្ជ​កម្មនេះ បាន​ថ្លែង​ក្នុង​កម្មវិធី VVIP Preview and Networking Event នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៣ នេះ​ថា AP Plaza បង្កើតឡើង​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការបើក​អាជីវកម្ម​ផ្សេងៗ ជាមួយ​សេវាកម្ម​ជាច្រើន រួមមាន​សណ្ឋាគារ ផ្សារ​ទំនើប ធនាគារ អាហា​រដ្ឋា​ន គ្លីនិក មជ្ឈមណ្ឌល​សិក្សា ការិយាល័យ និង​សេវាកម្ម​ផ្សេងៗ​ទៀត ។​

​អាគារ​ពាណិជ្ជ​កម្មនេះ ត្រូវបាន​បង្កើតឡើង​ដោយ​អ្នក​អភិវឌ្ឍន៍​សិង្ហ​បុរី ពោលគឺ​ក្រុមហ៊ុន Spring CJW Development Pte Ltd និង​ក្រុមហ៊ុន Parkway Group ជាមួយនឹង​គំនិត​នៃ​ការកសាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប និង​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​ទីក្រុង ពិសេស​គឺ​ការផ្ដល់​វេទិកា​សម្រាប់​សហគ្រិន​វ័យក្មេង​កម្ពុជា ដើម្បី​សម្រេច​ក្ដី​សុបិន​របស់ខ្លួន ក្នុង​ការបើក​អាជីវកម្ម​ផ្សេងៗ ។​

​លោក​ឧកញ៉ា ឃាង ពុ​ទ្ធី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Khompound ដែលជា​ដៃគូ​សហប្រតិបត្តិការ​រ​បស់​គម្រោង AP Plaza បាន​គូ​បញ្ជាក់ថា គម្រោង​នេះ ប្រៀបបាន​នឹង​ទំនើប​ខ្នាតតូច ដែល​កំពុងមាន​ការពេញនិយម​ខ្លាំង ទាំង​នៅ​កម្ពុជា និង​ក្នុង​តំបន់ ។ ដូច្នេះ​លោក​រំពឹងថា គម្រោង AP Plaza នឹង​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ផ្ដល់ឱកាស​ដ​ល់​អ្នក​ប្រកប​អាជីវកម្ម​ផ្សេងៗ ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ផងដែរ ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម