Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុណែនាំឱ្យកងកម្លាំង​ត្រៀមខ្លួន​បង្ការអគ្គិភ័យនារដូវចូលឆ្នាំចិន

បានផុស

នៅ

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមមន្ត្រីចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត មានថវិកា ស្រាបៀ ទឹកផ្លែឈើ ទឹកសុទ្ធជូនកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រុមការងា​រពន្លត់អគ្គភ័យស្នងការដ្ឋាននគរបាលខេត្ត អង្គភាព ង-៧០ និងកំពង់ ផែក្រុងព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម នៅទីបញ្ជាការកងរាជអាវុធហត្តខេត្ត និងនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ស្ថិតនៅក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន បានថ្លែងអំណរគុណកងកម្លាំងប្រដាប់អាវុធស្របពេលដែលពិធីបុណ្យចូលឆ្នាំចិន វៀតណាម ក៏ដូចជាពិធីបុណ្យជាតិ អន្តរជាតិ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋបានធ្វើការឈប់សម្រាកជួបជុំជាមួយក្រុមគ្រូសារសាច់ញាតិ ក៏ប៉ុន្តែកងកម្លាំងរបស់យើងមិនបានឈប់សម្រាកនោះទេ ព្រោះជាប់ភារកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាពសាធារណជូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា តំបន់មាត់សមុទ្រ និងតាមតំបន់កោះក្នុងខេត្តព្រះសីហនុ។

លោក អភិបាលខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍ដោយផ្តោតសំខាន់ទៅលើមន្ត្រីពន្លត់អគ្គិភ័យ ត្រូវត្រៀមបង្កាឲ្យបានខ្ពស់ ព្រោះរដូវបុណ្យទាននេះ ជារដូវក្តៅប្រជាពលរដ្ឋតែងតែនាំគ្នាដុតទៀន ធូបនៅតាមផ្ទះរៀងៗខ្លួន វាអាចបង្កជាគ្រោះអគ្គិភ័យនៅពេលដែលយើងមិនមានការប្រុងប្រយ័ត្នចេញទៅខាងក្រៅ បណ្តាលធ្វើឲ្យកើតមានជាគ្រោះអគ្គិភ័យឆាបឆេះថាហេតុណាមួយនោះ។

ក្នុងឱកាសនេះដែរ លោកអភិបាល ខេត្ត ក៏បានថ្លែងអំណរគុណក្រុមការងារពន្លត់អគ្គិភ័យទាំងអស់ដែលបានធ្វើប្រតិបត្តិការនៅក្នុងខេត្តព្រះសីហនុ តែងតែចូលរួមសហការគ្នាក្នុងការជួយពន្លត់ភ្លើងបានទាន់ពេលវេលា នៅពេលមានអគ្គិភ័យ​ឆាបឆេះម្តងៗ ពិសេសកាលពីគ្រោះអគ្គិភ័យថ្មីៗនេះនៅសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ នៅលើអគារកម្ពស់​១០ជាន់ កម្លាំងអគ្គិភ័យរបស់យើងមានទាំងកងរាជអាវុធហត្ថ ស្នងការដ្ឋាននគរ បាលខេត្ត អង្គភាព ង-៧០ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចេញទៅជួយពន្លត់ភ្លើងបានទាន់ពេលវេលា និងរំដោះមនុស្សបានជាង ១០០នាក់ ប្រកបដោយសុវត្ថិភាពនៅលើអគារនោះថែមទៀតផង ទោះបីយើងមិនមានឧបការណ៍ ឬសម្ភារះទំនើបក្នុងការចូល ជួយសង្គ្រោះយ៉ាងណាក៏ដោយ ក៏យើងខិតខំបំពេញការងារទទួលលទ្ធផលល្អ នេះជាការចូលរួមសហការ នៃការទទួលខុសត្រូវរួមគ្នាពន្លត់អគ្គិភ័យនៅក្នុងក្រុងព្រះសីហនុរបស់យើងទទួលបានជោគជ័យ។

ផ្ដើមចេញពីការចូលរួមរបស់គ្រប់អង្គភាពដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ ទើបយើងគ្រប់គ្រងសភាពការណ៍បានទាន់ពេលវេលា និងសូមជូនពរឪ្យកងកម្លាំង និងអ្នកស្ម័គ្រចិត្តទាំងអស់មានសុខភាពល្អគ្រប់ៗគ្នាក្នុងការបំពេញភារកិច្ចបន្តទៀត។

ពិធីសំណេះសំណាលខ្លីនេះផងដែរ លោក គួច ចំរើន ក៏បាននាំយកអំណោយមកចែកជូន មានស្រាបៀរ ទឹកផ្លែឈើ ទឹកសុទ្ធ និងថវិកា ក្នុងនោះចែកជូនកងកម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន ១០ លានរៀល កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ១០ លានរៀល អង្គភាព ង-៧០ ៥លានរៀល និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ៥លានរៀលផងដែរ៕ 

ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទី មុន

សម្តេច​តេ​ជោ ៖ ការ​ទទួលបាន​គោរមងារ​កិត្តិយស «​ពុទ្ធ​មា​មកា​ភិ​បាល​» គឺជា​កិត្តិយស​ណាស់ ហើយក៏​ជា​មោទនភាព​ណាស់

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាល​ខេត្តត្បូងឃ្មុំ ជូនដំណឹង​ស្តី​ពី​​ការ​បញ្ចៀស​ចរាចរណ៍​កំណាត់​ផ្លូវ​ជាតិ​មួយ​ចំនួន នាថ្ងៃទី៤-៥ ខែមេសា ខាងមុខនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Ice Preechaya ឆ្លើយតបចំៗឱ្យអ្នកពូកែ Bully អ្នកដទៃ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

សាវតាត្រួសៗរបស់បវរកញ្ញា Aoom Taweeporn ម្ចាស់មកុដ MGT ដែលទើបគ្រងតំណែងក្ដៅៗ

សន្តិសុខសង្គម៣ ម៉ោង មុន

ព្រះរាជអាជ្ញា​សម្រេច​ដោះលែង​ប្ដី​ប្រពន្ធ​ជីវភាពខ្វះខាត២គូ ករណី​លួចដែក​តិចតួច​ត្រូវ​ម្ចាស់​ប្ដឹង

Sokha Hotels

ព័ត៌មានពេញនិយម