ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ រដូវរងាធ្លាក់ខ្យល់ហៀបនឹងផុតចូលរដូវប្រាំងហើយ
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងធនធានទឹក កំពុងតែតាមដានអំពីការផ្លាស់ប្ដូរអាកាសធាតុពីរដូវធ្លាក់ខ្យល់រងាទៅរដូវប្រាំង ខណៈដែលរដូវធ្លាក់ខ្យល់ត្រជាក់ជិតផុតហើយ។

លោក ចាន់ យុត្ថាថ្លែងថា៖ «យើងកំពុងតែតាមដានបន្តប៉ុន្តែ មើលទៅដូចជាផុតហើយ ចាំមើលមួយថ្ងៃពីរទៀត។ ឥឡូវនេះ កំពុងតែស្ថិតនៅក្នុងដំណាក់ការអន្តរកាលបានន័យថា ស្ទើរតែឆ្លងពីរដូវរំហើយទៅប្រាំងពេញលេញ តែយើងមើលទៅវានៅរាងប្រទាញប្រទង់គ្នាបន្តិច។ ពីរបីថ្ងៃទៀតយើងនឹងតាមដានបន្ថែមទៀត»។

យោងតាមការព្យាករណ៍អាកាសធាតុលើកទី១ របស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា នៅខែកុម្ភៈ ដល់ខែមីនា ឆ្នាំ ២០២៣ សីតុណ្ហភាពអប្បរមាមធ្យម ២០ អង្សា និងអតិបរមា ៣៣ អង្សា។
ក្រសួងធនធានទឹក ប្រកាសថា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ កម្ពុជាទទួលរងឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ខណៈសីតុណ្ហភាពស្ថិតនៅក្នុងរង្វង់ ២២ ទៅ ៣៣ អង្សា តាមតំបន់មួយចំនួន៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ