ព័ត៌មានជាតិ
មន្ត្រីជំនាញ៖ លក្ខណៈសម្គាល់ ២ យ៉ាងមុនពេលកើតមានភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់គួររកកន្លែងសុវត្ថិភាព
បាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ផ្ដើមមានឥទ្ធិពលនារដូវប្រាំងឆ្នាំនេះ ដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងអាយុជីវិតរបស់ប្រជាពលរដ្ឋមួយចំនួន។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ បានថ្លែងឱ្យដឹងថា អ្វីដែលប្រជាពលរដ្ឋគួរប្រុងប្រយ័ត្ន នៅពេលនេះគឺទាក់ទងនឹងបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលវាអាចកើតមានឡើងព្រមគ្នានៅពេលដែលមេឃរកកលភ្លៀង។

លោកថាបញ្ហានេះ យើងអាចការពារបានមួយចំនួនតែនៅទីប្រជុំជន និងទីក្រុងប៉ុណ្ណោះ ដោយមានបំពាក់អង់តែនការពារ ប៉ុន្តែមិនបានគ្របដណ្ដប់ទូរទៅនោះទេ។
សញ្ញាណមួយចំនួន ដែលគេអាចសម្គាល់បានថា តើនៅថ្ងៃនេះ តំបន់ដែលយើងកំពុងរស់នៅអាចកើត មានបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ឬទេ?

លក្ខណៈខាងក្រោម៖
ចំណុចទី១ មុននឹងកើតបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ពីម៉ោង ៩ ទៅម៉ោង ១០ ព្រឹក តំបន់របស់យើង គឺក្ដៅហប់ស្អុះស្អាប់ខុសពីធម្មតា ដែលនេះជាសញ្ញាណ នៃការកើតមានបាតុភូតភ្លៀង ផ្គរ រន្ទះ នាពេលរសៀល។
ទី២ បងប្អូនអាចសង្កេតមើលផ្ទៃមេឃ ចាប់ពីម៉ោង ៩ ម៉ោង ១០ ទៅជាបណ្ដើរៗគឺក៏កើតនៅលើផ្ទៃមេឃ ដែលយើងកំពុងរស់នៅយើងមើលទៅលើឃើញមានកកើតពពកម្យ៉ាងដែលមានរាងដូចផ្សិត ក្បាលរីកធំដូចផ្សិត ជើងរបស់វាតូច។
បើតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ពីដំបូងពពកនោះ គឺតូចធម្មតា ពណ៌ស ប៉ុន្តែបន្ទាប់មកនៅពេលដែលថ្ងៃកាន់តែខ្ពស់ទៅ ចូលម៉ោង ១២ ក្រោយថ្ងៃត្រង់ទៅ ផ្ទៃពពកកាន់តែរីកធំទៅៗ ហើយប្រែពណ៌ទៅជាខ្មៅបន្តិចម្ដងៗ។
នៅពេលមេឃរកកលភ្លៀង គឺពពកហ្នឹងទាប បានន័យថា វាឆ្អែតដោយទឹក។ នោះហើយជាពពកដែលគ្រោះថ្នាក់ បង្ករឱ្យមានបាតុភូត ផ្គរ រន្ទះ និងខ្យលកន្ត្រាក់ ដែលទាមទារឱ្យយើងម្នាក់ៗរកកន្លែងសុវត្ថិភាពកុំនៅកណ្ដាលវាលជាដើម៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?