នគរបាល​ខេត្ត​កំពង់ចាម​ ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ឃាត់​ជនសង្ស័យ​ជាច្រើន​នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

នគរបាល​ខេត្ត​កំពង់ចាម​ ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ឃាត់​ជនសង្ស័យ​ជាច្រើន​នាក់

Published

on

ជនសង្ស័យ​ប្រុស ស្រី ជាច្រើន​នាក់ ត្រូវ​កម្លាំង​នគរបាល​ខេត្តកំពង់ចាម ស្រាវជ្រាវ​បង្ក្រាប​ជា​បន្តបន្ទាប់ និងចាប់យក​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួនធំ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ប្រាប់​ឱ្យដឹងថា ដោយបាន​ការអនុញ្ញាត​ពី​លោក​ សុធា ​ពិសិដ្ឋ ព្រះរាជអាជ្ញារង ​អម​សាលាដំបូង​ខេត្តកំពង់ចាម កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត រួមជាមួយ​កម្លាំង​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ កម្លាំង​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម និង​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជីវ សេង​រស់ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បើក​កិច្ចប្រតិបត្តិការ​ចុះ​ប​ង្រា្ក​ប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ប្រើ​វិធាន​ញុះញង់ ឃាត់ខ្លួន​ជនសង្ស័យ៨​នាក់ ( ស្រី​០១​នាក់ ) កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង១៣និង​៣០​នាទី នៅ​ចំណុច វត្តមៀន ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូត​វត្ថុតាង​រួមមាន៖ ម្សៅ​ក្រាម​ពណ៌​ស​ ជា​គ្រឿងញៀន ចំនួន៨៤​កញ្ចប់ (​ធំ​ចំនួន ០៥​កញ្ចប់​), ទូរស័ព្ទដៃ​ចំនួន០៨​គ្រឿង និង​រថយន្ត​ធំ ​ចំនួន០២​គ្រឿង​។​

សមត្ថកិច្ច​ប្រាប់​បន្តថា ដោយបាន​ច​ម្លើ​យ​សារភាព​ពី​ជនសង្ស័យ ​ លុះនៅវេលា​ម៉ោង​​៦​ព្រឹក ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០​២១ កម្លាំង​ជំនាញ​​ខេត្តកំពង់ចាម និងជំនាញ​អធិ​ការ​ស្រុក​ជើង​ព្រៃ បន្ត​សហការ​ជាមួយ​ជំនាញ​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្តកណ្តាល ជំនាញ​អធិការ​ដ្ឋា​ន​ស្រុក​ស្អាង និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ ដឹកនាំ​ផ្ទាល់​ដោយ​លោក សុធា ពិសិដ្ឋ ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់​ចាម បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​បន្ថែម២១​នាក់( ស្រី​០១​នាក់ ) ។​

នៅក្នុងប្រតិបត្តិការនេះ ដកហូត​វត្ថុតាងរួមមាន៖ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំញៀន ចំនួន ៤២​កញ្ចប់ (​ធំ​០៦​កញ្ចប់​) ទូ​សព្ទ័​ដៃចំនួន ២០​គ្រឿង រថយន្ត​ចំនួន ០២​គ្រឿង កាំភ្លើង​កែឆ្នៃ ចំនួន ០១​ដើ​ម ស្រោម​កាំ​ភ្លើ​ង K៥៤ ចំនួន០១ ស្លាក​លេខ​ខេមរភូមិន្ទ ០២​បន្ទៈ អាយកូម០១​គ្រឿង អាវ​ខេ​មរៈភូមិន្ទ​ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ក្លែងក្លាយ ចំនួន០១​សម្រាប់ និង​ថង​់វេច​ខ្ចប់​មួយចំនួនធំ​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ ត្រូវបានសមត្ថកិច្ចបាន​នាំ​ទៅកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចងក្រង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ20 mins ago

ការពារ​ចម្លង​តាម​ក្រដាសប្រាក់ ផ្សារ​លើ​ក្រុង​ព្រះសីហនុ ប្រើ​ប្រព័ន្ធ​ធនាគារ​ទូទាត់ការ​​ចំណាយ

ព័ត៌មានជាតិ47 mins ago

ឆ្លង​ត​គ្នាដល់​មនុស្ស​ពីរនាក់​​ទៀតនៅខេត្តក្រចេះ ពាក់ព័ន្ធ​ស្រ្តីធ្វើការនៅ​រោងចក្រឌីនហាន់

ព័ត៌មានជាតិ1 hour ago

ផ្សារ​ហ៊ុយ​ឡេង​ ទទួល​ជោគជ័យ​ ក្រោយ​ធ្វើ​ការណែនាំ​អាជីវករទាំងអស់ ដើម្បី​ការពារជំងឺកូវីដ និង​ការ​បិទផ្សារ​​

ព័ត៌មានជាតិ1 hour ago

អ្នកជំងឺកើនពេញ​មន្ទីរពេទ្យ ត្រៀម​សាលារៀន​មួយ​ទៀត ធ្វើជាកន្លែងព្យាបាលអ្នក​ជំងឺ​កូវីដ​១៩

ព័ត៌មានជាតិ1 hour ago

កន្លែង​លក់ទំនិញឡើង​ថ្លៃ​ហួស​ហេតុ ចៅហ្វាយក្រុង​បញ្ជាឲ្យចុះស្រាវជ្រាវ​​ ចាត់ការ​តាម​ច្បាប់​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services