Connect with us

ព័ត៌មានជាតិ

បង្ក្រាប​គ្រឿងញៀន​ នៅ​ស្រុក​ស្អាង​ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​​

បានផុស

នៅ

ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋថា មាន​ករណី​ជួញដូរ​គ្រឿងញៀន ភ្លាមនោះ​កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ ប៉ុស្តិ៍នគរបាល​តា​លន់ និង​ប៉ុស្តិ៍នគរបាល ​ខ្ពប ស្រុកស្អាង ខេត្តកណ្ដាល បាន​​ឃាត់ខ្លួន​ជនសង្ស័យ៣​នាក់ និងដក​យក​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​បង្ក្រាប​ករណីជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កើតឡើងកាលពី​ថ្ងៃ អង្គារ ​ថ្ងៃ​ទី១២ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង១៤​ នៅ​ចំណុច ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។​​

សមត្ថកិច្ចឱ្យដឹងថា វត្ថុតាង​ចាប់យករួមមាន៖ មេ​តាំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ចំនួន២២​កញ្ចប់ (​ធំ ០១​កញ្ចប់ , តូច ២១​កញ្ចប់​) ស្មើ​ទម្ងន់៦,០៦​ក្រាម កាំភ្លើង​ខ្យល់ចំនួន០១​ដើម និង​សម្ភារៈ​ប្រើប្រាស់​វេច​ខ្ចប់​មួយចំនួន ។​

ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម