ខណ្ឌ​ច្បារអំពៅ​ បើក​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​បូមទឹក​រំដោះ​ទឹក​កុំ​ឲ្យ​លិចលង់​ទីលំនៅ​ដោយ​ជំនន់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខណ្ឌ​ច្បារអំពៅ​ បើក​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​បូមទឹក​រំដោះ​ទឹក​កុំ​ឲ្យ​លិចលង់​ទីលំនៅ​ដោយ​ជំនន់

Published

on

ភ្នំ​ពេ​ញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​ ដឹកនាំ​ដោយ​លោក​ចេង មុនី​រ៉ា បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ដើម្បី​រក​ដំណោះស្រាយ​យក​ម៉ា​ស៊ីន​បូមទឹក​ចេញពី​ទីតាំង​ ដែល​លិចលង់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នាបច្ចុប្បន្ន​នេះ​។

អង្គប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​២៨ ​ខែតុលា​ ដោយមាន​ការចូលរួម​ពី​លោក លោកស្រី​អភិបាលរងខណ្ឌ លោក​អធិការ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ លោក លោកស្រី​ចៅសង្កាត់​និង​ម​ន្ត្រិ​សាលាខណ្ឌ​ជាច្រើនរូប​ទៀត​។

លោក​ចេង មុនី​រ៉ា បាន​បញ្ជាក់​ថា​ កិច្ចប្រជុំ​ថ្ងៃនេះ​គឺ​គោលបំណង​ចុះ​យុទ្ធនាការ​ដាក់​ម៉ា​ស៊ីន​បូមទឹក​នៅ​ទីតាំង​ណា​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​។ ក្នុង​នោះ​សឹង​គ្រប់​សង្កាត់​ទាំង​៨​ក្នុង​ខណ្ឌ​លើកលែងតែ​សង្កាត់​ច្បារអំពៅ​ទី​១ ​និង​ទី​២​ ដែល​រង​ការលិចលង់​តិចតួច​។

លោក​ចេង មុនី​រ៉ា បាន​បញ្ជាក់​ទៀត​ថា ​ទន្ទឹម​នឹង​ដាក់​ម៉ា​ស៊ី​ន​បូមទឹក ​គឺ​បណ្តា​ជំនាញ​ត្រូវ​សហការ​ជាមួយ​សង្កាត់​ត្រូវ​ចុះ​ពិនិត្យមើល​និង​ដាក់​ជំនាញ​ជួសជុល​ផ្លូវ​និង​លូ​ ដែល​បាន​រង​ការខូចខាត​ដោយ​ទឹកជំនន់​នា​ពេល​ថ្មីៗ​នេះ​ ដើ​ម្បី​ឲ្យ​ប្រជាពលរដ្ឋ​លោក​រស់នៅ​បាន​សុខ​ស្រួល​កុំ​ឲ្យ​ប្រជាពលរដ្ឋ​លោក​ស្នើសុំ​ទាន់ពេល​។

ក្នុង​នោះ​ដែរ ​លោក​អភិបាលខណ្ឌ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ត្រូវ​ព​ន្លឿ​ន​ការ​ចុះជួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​បំផុត​៕
ដោយ ៖ ន​រា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services