រដ្ឋមន្ត្រី​ការងារ​អាស៊ាន​ អនុម័ត​ឯកសារ​សំខាន់ៗ​៩​ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ពលករ​ទេសន្តរប្រវេសន៍
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ការងារ​អាស៊ាន​ អនុម័ត​ឯកសារ​សំខាន់ៗ​៩​ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ពលករ​ទេសន្តរប្រវេសន៍

Published

on

ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ការងារ​អាស៊ាន​ទាំង​១០​ប្រទេស ​បាន​អនុម័ត​ឯកសារ​សំខាន់ៗ​ចំនួន​៩​ដើម្បី​លើកកម្ពស់​សុខុមាលភាព​និង​ផលប្រយោជន៍​កម្មករនិយោជិត​អាស៊ាន​ពិសេស​ពលករ​ទេសន្តរប្រវេសន៍​អាស៊ាន​។

ជាង​នេះ​ទៀត ​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន​ឆ្នាំ​២០២៥ ជា​សហគមន៍​មួយ​ដែល​លើក​កម្ពស់ និង​ជ្រោមជ្រែង​ប្រជាជន​អាស៊ាន និង​ជា​សហគមន៍​មួយ​ប្រកប​ដោយ​បរិ​យា​ប័ន្ន និរន្តរភាព ភាព​ធន់ និង​ប្រកបដោយ​ជីវភាព​។

ការ​អនុម័ត​ឯកសារ​សំខាន់ៗ​ទាំងនេះ​ បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​លើក​ទី​២៦ និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​+៣ លើក​ទី​១១ (​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រទេស​ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ​)​ តាមរយៈ​ប្រព័ន្ធ​វីដេអូ ក្រោម​មូលបទ “​ការលើកកម្ពស់​កម្មករ​និយោជិត​អាស៊ាន ដើម្បី​ភាព​ប្រកួតប្រជែង ភាព​ធន់ និង​ភាព​បត់បែន សម្រាប់​អនាគត​នៃ​ការងារ​” ដែល​រៀបចំ​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​អាណត្តិ​ជា​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន នា​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០​។

ឯកសារ​សំខាន់ៗ​ចំនួន​៩​ដែល​រដ្ឋមន្ត្រី​ការងារ​អាស៊ាន បាន​អនុម័ត​នោះ​រួមមាន ១. កម្មវិធី​ការងារ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​ឆ្នាំ​២០ ២១-២០២៥​។​ ២. ផែនការ​ការងារ របស់​ក្រុមការងារ​ឧត្តម​មន្ត្រី​ការងារ​អាស៊ាន ឆ្នាំ​២០២១-២០២៥​។​៣. ផែនការ​ការងារ របស់​ក្រុមការងារ​ឧ​ត្ត​ម​មន្ត្រី​ការងារ​អាស៊ាន​+៣ ឆ្នាំ​២០២១-២០២៥​។​៤. ផែនការ​ការងារ ASEAN-OSHNET ឆ្នាំ​២០២១-២០២៥​។​៥.​បច្ចុប្បន្នភាព​ផែនការ​សកម្មភាព (២០១៨-២០២៥) នៃ​ឯកច្ឆន្ទ​ភាព​អាស៊ាន​ស្តីពី​ការ​ការពារ និង​ការ​លើកកម្ពស់​សិទ្ធិពល​ករ​ទេសន្តរប្រវេសន៍​។

៦.ផែនទី​បង្ហាញផ្លូវ​អាស៊ាន ដើម្បី​ការ​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​ត្រឹម​ឆ្នាំ​២០២៥។
៧.គោលការណ៍​ណែនាំ​អាស៊ាន​អំពី​ការ​បញ្ជ្រាប​យេនឌ័រ​ទៅក្នុង​គោលនយោបាយ​ការងារ និង​មុខរបរ ដើម្បី​ឆ្ពោះទៅ​រក​ការងារ​សមរម្យ​សម្រាប់​ទាំងអស់គ្នា​។ ៨.គោលការណ៍​ណែនាំ​អាស៊ាន ស្តីពី​ការ​វិល​ត្រលប់ និង​ការ​ធ្វើសមាហរណកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ពលករ​ទេសន្តរប្រវេសក៍​និង​៩.គោលការណ៍​ណែនាំ​អាស៊ាន ស្តី​ពី​ការគ្រប់គ្រង​ហានិភ័យ​សុខភាព និង​សុវត្ថិភាព​ការងារ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​រដ្ឋ​សមាជិក​អាស៊ាន​នៅក្នុង កិច្ចប្រជុំ​នេះ ដែរ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចែករំលែក​នូវ​ទស្សនៈ ឧ​ត្ត​មា​នុ​វត្ត​ល្អ និង​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍​ធនធានមនុស្ស និង​កម្លាំង​ពលកម្ម​ប្រកបដោយ​គុណភាព ដើម្បី​ឆ្លើយតប​ទៅ​នឹង​និន្នាការ​សកល និង​តំបន់ រួម​មានការ​ជឿនលឿន​នៃ​បច្ចេកវិទ្យា ការប្រែប្រួល​ប្រជាសាស្ត្រ និង​ការ​កើនឡើង​នៃ​សេដ្ឋកិច្ច​បៃតង និង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩៕
ដោយ ៖ សំអឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services