Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ពីរ​គ្រួសារ ទទួល​បាន​អំណោយ​ពី​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧

បានផុស

នៅ

ក្រុមការងារ​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តតាកែវ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជា​សម្ភារៈ និង​ថវិកា​មួយចំនួន ជូន​ដល់​គ្រួសារ​ខ្វះខាត​ចំនួន​០២ គ្រួសារ ក្នុង​សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ និង​ក្នុង​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៣ ខែមករា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គ្រួសារ​ទី​១ ឈ្មោះ ម៉ៅ ព្រឹក អាយុ​៥៩ឆ្នាំ​ រស់នៅ ភូមិ​ជ្រោយ​សំរោង សង្កាត់​បារាយណ៍​ក្រុង​ដូន​កែវ ខេត្តតាកែវ ប្រពន្ធ​ឈ្មោះ ចឹក ហេង មាន​ជីវភាព​ខ្វះខាត​ខ្លាំង​គ្មាន​ដីធ្លី​ទេ រស់នៅក្នុង​ផ្ទះស្លឹក លើ​ខ្នង​ប្រឡាយ។ គ្រួសារ​ទី​២ លោកយាយ មុំ គុណ អាយុ៨៧ឆ្នាំ ជរា​ដើរ​លែងរួច រស់នៅ​ភូមិ​ស្លារ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់​ខេត្ត តាកែវ រស់ នៅ​ពីរ​នាក់​កូនស្រី​គរ​ថ្លង់ ពិការភ្នែក​ទាំងសងខាង​ម្នាក់ មាន​ជីវភាព​ក្រីក្រ​ខ្វះខាត។ ក្នុង​នោះ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន អង្ក​៥០ គីឡូក្រាម ទឹកត្រី ០១​យួ ទឹក​ស៊ី​អ៊ីវ ០១​យួរ ប៊ីចេង​០១​កញ្ចប់ ស្ករស ត្រីខ ទឹក​សុទ្ធ​០១​កេស អំបិល ០១​គីឡូ មី​០១​កេស រួម​ជា​នឹង​ថវិកា​ក្នុង​១​គ្រួសារៗ​១០០,០០០ ម៉ឺន​រៀល​ ផងដែរ។​​

​ក្នុងឱកាស​នោះដែរ លោក អេង ប៉​ជាក អនុប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​សាខា​ខេត្តតាកែវ ក៏បាន​ពាំ​នាំនៅ​ក្តី​នឹករលឹក សាកសួរ​សុខទុក្ខ​ពី​ចម្ងាយ​ពីរ​លោក ​ម៉ឹង ពន្លក ប្រធាន​ក្រុម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ និង​មានការ​ណែនាំ ចង្អុលបង្ហាញ ​ផងដែរ​ ពីរ លោក កែវ វ៉ា​ន្នី ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្ត តាកែវ មក​ធ្វើការ​ជម្រាប​ជូន​បងប្អូន​ទាំង​០២​គ្រួសារ​ ផងដែរ។ ជាមួយគ្នា​នោះ​ដែរ​ លោក​អនុប្រធាន ក៏​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំង​ពី​គ្រួសារ ដែល​ទទួល​បាន​អំណោយ​ថ្ងៃនេះ សូម​ឲ្យ​បន្ត​អនុវត្ត​នៅ​វិធានការ​អនាម័យ​ខ្លួនប្រាណ ឲ្យ​បាន​ស្អាត​ជា ប្រចាំ ពិសេស​នោះ ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​ឲ្យ​បាន​ស្អាត ដើម្បី​ជា​ចូលរួម​ទប់ ស្កាត់​កុំ​ឲ្យ​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ក្នុង​សហគមន៍​យើង​រស់នៅ ពិសេស​នៅ​រដូវរងានេះ សូម​ពាក់អាវ រងា​ឲ្យ​បាន​ជាប់លាប់​ ដើម្បី​កុំ​ឲ្យ​រងា និង​ជៀសវាង​ការកើត​នូវ​ជំងឺ​ផ្ដាសាយ​ ផង​ដែរ​។

អត្ថបទ៖ ​វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម