សន្តិសុខសង្គម
នគរបាលស្រុកបាទី ស្រាវជ្រាវ និងបង្ក្រាបបានក្រុមប្លន់ប្រដាប់អាវុធ ៣ នាក់
កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ក្រោមការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ បានឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ដែលធ្វើសកម្មភាពយកកាំភ្លើងខ្លីម៉ាកប៉េរ៉េតតា ពណ៌ខ្មៅ ភ្ជង់ប្លន់ម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ មណ្ឌលគិរី 1A-6589 របស់ជនរងគ្រោះឈ្មោះ ស ស ផ ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិរុន ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលជិះមកពីកម្មវិធីអាពាហ៍ពិពាហ៍មិត្តភ័ក្ដិនៅផ្សារទន្លាប់ ស្រុកគិរីវង់ ខេត្តតាកែវ។

ជនសង្ស័យឃាត់ខ្លួនរួមមាន ៖ ១/.ឈ្មោះ យ៉ាន់ វ៉ាន់ឌី ហៅឌី ភេទប្រុស អាយុ ៣៧ ឆ្នាំ នៅត្រង់ចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ២/.ឈ្មោះ យ៉ាន់ សារ៉ន់ ហៅរ៉ន់ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញា ចែកចាយគ្រឿងញៀន)។ ៣/.ឈ្មោះ រឿន សីហា ហៅក្ដាន់ ភេទប្រុស អាយុ ៣២ ឆ្នាំ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន) មានទីលំនៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


