ព័ត៌មានជាតិ
ធ្ងន់ធ្ងរព្រឹកនេះ រកឃើញអ្នកឆ្លងថ្មីដល់ ១៣ នាក់ មានទាំងពលករ និងអ្នកដំណើរមកពីក្រៅប្រទេស
ក្រសួងសុខាភិបាលបានជូនដំណឹងពីការរកឃើញអ្នកឆ្លងថ្មីដល់ ១៣ នាក់នៅព្រឹកនេះ។ អ្នកឆ្លង ០៨ នាក់ជាពលករមកពីថៃ និង ០៥ នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស។
ក្នុងនោះពលករខ្មែរម្នាក់ដែលបានតេស្តលើកទីមួយអវិជ្ជមាន រហូតដល់ថ្ងៃ ១៣ តេស្តលើកទីពីរមានវិជ្ជមានកូវីដ ១៩ ដែលបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ។
ស្រ្តីរូបនោះអាយុ ៣៦ ឆ្នាំ ជាពលករមកពីថៃមានស្រុកកំណើតនៅស្រុកកំរៀង ខេត្តបាត់ដំបង។ តាមការបញ្ជាក់ពីក្រសួងសុខាភិបាល ស្រ្តីរងគ្រោះបានមកដល់ប្រទេសកម្ពុជានៅថ្ងៃ ៣១ ធ្នូ តេស្តលើកទីមួយ មិនមានវិជ្ជមានកូវីដ ១៩ទេ។ ការបន្តធ្វើចត្តាឡីស័កនៅថ្ងៃទី ១៣ តេស្តលើកទីពីរ ទើបប្រកាសឆ្លងកូវីដ ១៩ និងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ស្រ្តីដែលឆ្លងនេះ ស្ថិតនៅក្នុងចំណោមពលករ ០៨ នាក់ដែលក្រសួងសុខាភិបាលប្រកាសឆ្លងកូវីដ ១៩ នៅព្រឹកនេះ រួមទាំងអ្នកដំណើរមកពីក្រៅ ០៥ នាក់ទៀត សរុបទាំងអស់ ១៣ នាក់ ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយការផ្ទុះកូវីដនៅប្រទេសថៃ ប្រមុខរដ្ឋាភិបាល បានចេញបទបញ្ជាឲ្យផ្អាកការដឹកជញ្ជូនពលករចល័តក្នុងផ្ទៃប្រទេស ដោយត្រូវពង្រឹងសមត្ថភាពកន្លែងធ្វើចត្តាឡីស័កខេត្តតាមព្រំដែន ទោះបីអាចមានចំនួនរាប់ម៉ឺននាក់ក៏ដោយ ដើម្បីបង្ការការពង្រាយជំងឺដែលពិបាកគ្រប់គ្រង។
សម្តេចតេជោក៏ចេញការណែនាំឲ្យអាជ្ញាធរតាមព្រំដែន ត្រូវគ្រប់គ្រងលំហូរពលករឲ្យបានហ្មត់ចត់បំផុត ដាច់ខាតមិនឲ្យមានការលួចឆ្លងចូលក្នុងប្រទេសដោយគ្មានការត្រួតពិនិត្យ ត្រូវតេស្តសំណាក និងធ្វើចត្តាឡីស័កឲ្យគ្រប់ ១៤ ថ្ងៃជាចាំបាច់៕




-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ