Connect with us

ព័ត៌មានជាតិ

សមាគមអ្នកកាសែតខ្មែរ-ចិន បើកវេទិកា «រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ»

បានផុស

នៅ

សមាគម​អ្នកសារព័ត៌មាន​កម្ពុជា-ចិន (​សស​កច​-CCJA) កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី ២៤ ខែ​កុម្ភៈ ឆ្នាំ ២០២៣ បាន​រៀបចំ​វេទិកា​ពិភាក្សា​តុ​មូល​ក្រោម​ប្រធានបទ “​រួមគ្នា​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ នៅ​ក្នុង​ប្រទេស​កម្ពុជា​” ចាប់ពី​ម៉ោង ៩ និង ០០ នាទី​ព្រឹក ដល់​ម៉ោង ១១ និង ០០ នាទី​ព្រឹក នា​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន​នៅ​អគារ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា សាល​ប្រជុំ​ជាន់​ទី ២ ស្ថិត​ក្នុង​បុរី​រុងរឿង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សា​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយក​រដ្ឋបាល និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ប្រធាន​វិទ្យាស្ថាន​សិក្សា​ភាសា​ចិន នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក សយ សុភាព ប្រធាន លោក លីវ ស៊ា​វ​គ័ង ព្រមទាំង​សមាជិក​គណៈកម្មាធិការ​នាយក នៃ​សស​កច និង​អ្នកសារព័ត៌មាន​មកពី​បណ្ដា​អង្គភាព​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយក​រដ្ឋបាល និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន បាន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ព័ត៌មាន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ នៅ​ក្នុង​ព្រះរាជាណាចក្រ តាម​គ្រប់​ទិដ្ឋភាព​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ដែល​មាន​ជា​ធរមាន នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ “​ក្រសួង​បាន​បង្កើត​យន្តការ​ជាច្រើន តួយ៉ាង​គ្រុប​តេ​ឡា​ក្រាម ៣០០០ និង​បន្ត​ធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដីពី សិទ្ធិ​ទទួល​បាន​ព័ត៌មាន​” ដែល​នឹង​ចេញ​ព្រម​គ្នា​ជាមួយ សេចក្ដីព្រាងច្បាប់​ផ្សេងទៀត រៀបចំ​ដោយ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ ដែល​យន្តការ​ផ្លូវច្បាប់​”។

លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយក​រដ្ឋបាល និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន ក៏បាន​អំពាវនាវ​ឲ្យ​សារព័ត៌មាន​កម្ពុជា និង​ចិន ដែល​កំពុង​បម្រើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ត​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន ព័ត៌មាន​ពិត និង​ចូលរួម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ នៅ​កម្ពុជា តាម​គ្រប់​លទ្ធភាព ក្នុង​វិជ្ជាជីវៈ​របស់​ខ្លួន។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ប្រធាន​វិទ្យាស្ថាន​សិក្សា​ភាសា​ចិន នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ក៏បាន​ប្រសាសន៍​លើកឡើង​ផង​ដែរ អំពី​ផល​ប៉ះពាល់​ពី​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ដល់​សេដ្ឋកិច្ច និង​សង្គម ជាពិសេស​ទំនាក់ទំនង​កម្ពុជា ចិន។ តែ​យ៉ាងណាក៏ដោយ លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​នាម​ជា​អ្នកស្រាវជ្រាវ លោក តែងតែ​ចុះ​ទៅ​ស្រាវជ្រាវ​ដោយ​ផ្ទាល់ នៅ​កន្លែង​មួយ​ចំនួន​ដែល​រង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​មូល​បង្កាច់ ដូចជា​នៅ​ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រះសីហនុ ជាដើម ដើម្បី​ស្វែងរក​ព័ត៌មាន​ពិត។ ជា​លទ្ធផល គឺ​មិន​ពិត​ដូច​ការ​ផ្សព្វផ្សាយ​នោះ​ទេ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បាន​កត់សម្គាល់​ផង​ដែរ​ថា ការ​រីកចម្រើន​ខាង​បច្ចេកវិទ្យា​ព័ត៌មាន និង​ការ​លេច​ឡើង​នូវ​បណ្ដាញ​សង្គម​ជាច្រើន នឹង​ធ្វើ​ឲ្យ​វិសាលភាព នៃ​ការ​ផលិត​ព័ត៌មាន​ក្លែងក្លាយ កាន់តែ​ខ្លាំងក្លា និង​មាន​សកម្មភាព​ជាង​មុខ។ តែ​ប្រការ​ទាំងនេះ ត្រូវ​បាន​កាត់បន្ថយ​ទៅវិញ​ជា​បន្ត​បន្ទាប់ តាមរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​អង្គភាព​សារព័ត៌មាន ផង​ដែរ។

លោក សយ សុភាព ប្រធាន​សស​កច ក៏បាន​លើកឡើង​ផង​ដែរ​ថា ក្នុងនាម​សស​កច និង​ក្នុងនាម​លោក​ផ្ទាល់ បាន​ចូលរួម​ជាមួយ​ក្រសួង​ព័ត៌មាន ក៏ដូចជា​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ តាម​គ្រប់​លទ្ធភាព​ដែល​ខ្លួន​មាន ជាពិសេស​បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​លើកកម្ពស់​ទំនាក់ទំនង​ដ៏​ល្អ រវាង​ប្រទេស​កម្ពុជា និង​ចិន ក៏ដូចជា​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​ចិន។

លោក លីវ ស៊ា​វ​គ័ង អនុប្រធាន សស​កច ក៏​ចាប់អារម្មណ៍​ផង​ដែរ​ថា ក្នុងនាម​អ្នកសារព័ត៌មាន យើង​មានការ​ភ្ញាក់​រលឹក និង​មើល​ឃើញ​ច្បាស់​ថា សព្វថ្ងៃ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក​ខាងលិច​នៅតែ​ក្ដោបក្ដាប់​ឥទ្ធិពល​របស់​ខ្លួន​យ៉ាង​ខ្លាំង លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ពិសេស​ក្នុង​ការ​ផ្សាយ​ព័ត៌មាន អន្តរជាតិ ពួកគាត់​នៅតែ​លំអៀង​ទៅ​ខាង​ប្រទេស​ខ្លួន និង​ប្រទេស​សម្ព័ន្ធមិត្ត តែ​ចំពោះ​ប្រទេស​ដែល​មិន​ស្ដាប់បង្គាប់​លោក​ខាង​លិច​វិញ គឺ​គេ​ផ្សាយ​បែប​រិះគន់ មួលបង្កាច់ និង​បំផ្លើស​បំភ្លៃ។ ឧ​. ថ្មីៗ​នេះ​ព័ត៌មាន​ស្ដីពី​ការ​ពិត នៃ​អាថ៌កំបាំង នៅ​ពីក្រោយ​ការ​បំផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន ដែល​ទម្លាយ​ចេញ​ដោយ​អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​អាមេរិក​ម្នាក់ ព័ត៌មាន​ព្រឹត្តិការ​ក្រឡាប់​រថភ្លើង បណ្ដាល​ឲ្យ​ធ្លាយ​ចេញ​សារ​ធាតុគីមី ដ៏​មាន​គ្រោះថ្នាក់​នៅ​អាមេរិក​…​បណ្ដាញ​ព័ត៌មាន​ធំៗ​របស់​លោក​ខាងលិច សុទ្ធតែ​ផ្សាយ​លំៗ ប៉ុន្តែ​បើ​ចំពោះ​ព្រឹត្តិការ​ណាមួយ​ដែល​កើតឡើង​ក្នុង​ប្រទេស​គូ​សត្រូវ​វិញ ពួកគេ​ផ្សាយ​បំប៉ោង និង​លាប​ពណ៌ ដែល​នេះ​គឺ​បង្ហាញ​ឲ្យ​មនុស្ស​ក្នុង​សកលលោក បាន​ឃើញ​ពី​ស្តង់ដារ​ពីរ ដែល​ពួកគេ​អនុវត្ត ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​។

លោក ក៏​រំលេច​ផង​ដែរ​ថា “​ឆ្នាំ ២០២៣ នេះ ជា​ឆ្នាំ​បោះឆ្នោត​សកល​នៅ​ប្រទេស​កម្ពុជា ព្រឹត្តិការ​កីឡា​ស៊ី​ហ្គេម ក៏​នឹង​ប្រព្រឹត្តិ​ទៅ​ក្នុង​ឆ្នាំ​នេះ​ដែរ​។ ដូចនេះ​យើង​សង្ឃឹមថា​សារព័ត៌មាន​ក្នុងស្រុក​ទាំងអស់ នឹង​ប្រកាន់​នូវ​ឥរិយាបថ​វិជ្ជាជីវៈ និង​ស្មារតី​ទទួលខុសត្រូវ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ដែល​ជា​ស្នាដៃ នៃ​ប្រទេស​កម្ពុជា រួម​ទាំង​ព័ត៌មាន​ការ​អភិវឌ្ឍ​ដ៏​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា រួមគ្នា​ថែរក្សា​ស្ថិរភាព សន្តិភាព ដើម្បី​ឈាន​ទៅ​លើក​កម្ពស់​កិត្យានុភាព​ប្រទេស​កម្ពុជា លើ​ឆាក​អន្តរជាតិ​ថែម​មួយ​កម្រិត​ទៀត៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១០ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ១៦ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ២៤ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ២៦ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ២៨ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម