ព័ត៌មានជាតិ
សិស្សជាប់និទ្ទេស A ៤៩នាក់ នៅខេត្តបន្ទាយមានជ័យនេះទទួលបាន ipad Air ម្នាក់មួយគ្រឿង ពីអភិបាលខេត្ត
បន្ទាយមានជ័យ ៖ នៅល្ងាច ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ លោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានចូលរួមពីចែករង្វាន់លើកទឹកចិត្តដល់សិស្ស ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តបន្ទាយមានជ័យ ឆ្នាំ២០២២នេះ អ្នកជាប់ និទ្ទេសA ចំនួន ៤៩នាក់ បានទទួលរង្វាន់ ipad Airក្នុង១នាក់គ្រឿង ពីលោកអ៊ុំរាត្រី។

ពិធីមានការចូលរួមពី លោកអ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរង អភិបាលស្រុង ស្រុក ប្រធានមន្ទីរ កងកម្លាំងទាំង៣ និងអាណាព្យាបាលសិស្សនិងសិស្សដែលជាប់និទ្ទេស A ចំនួន៤៩នាក់។

តាមប្រសាសន៍ របស់ លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបាននិយាយថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តបន្ទាយមានជ័យសម័យប្រឡងថ្ងៃទី៥.ទី៦ ខែ ធ្នូ ឆ្នាំ ២០២២ នេះ មានបេក្ខជនមកប្រឡងសរុប: ចំនួន ៥.៦៣០នាក់ ស្រី ៣.១១២នាក់ ក្នុង បេក្ខជនជាប់ចំណាត់ថ្នាក់ និទ្ទេស A មានចំនួន ៤៩នាក់ ស្រី២៥នាក់ និទ្ទេស B ចំនួន ៣១៦នាក់ ស្រី១៨៩នាក់ និទ្ទេស C ចំនួន ៨៤១ នាក់ ស្រី៥៤១ និទ្ទេស D ចំនួន ១៣៤០នាក់ ស្រី៨៤៧ និងនិទ្ទេស E ចំនួន១៣៥៥នាក់ស្រី៧៥៤នាក់។

ក្នុងនោះ លោក អ៊ុំ រាត្រី បាន មានប្រសាសន៍ថា ឆ្នាំ២០២២ នេះ បេក្ខជនប្រឡង ទាំងអស់គោរពតាមគោលការណ៍ប្រឡងបាក់ឌុបបានល្អ មានវិន័យតឹងរឹងខ្លាំង ការប្រឡងនេះ មានស្តង់ដារ គុណភាពខ្ពស់ បេក្ខជន បេក្ខនារី គោរពម៉ោង រួមទាំង វិន័យប្រឡង មិនយកសំណៅឯកសារ ចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិចចូលក្នុងថ្នាក់ប្រឡង ពោលគឺគោរពតាមបទបញ្ជា បទបញ្ញត្តិ ដែលក្រសួងបានដាក់ចេញ បានគ្រប់ជ្រុងជ្រោយទាំងអស់ អ្នកចេះ គឺជាប់ បេក្ខជននិងបេក្ខនារីមិនបានផ្ទុយនិងបទបញ្ញត្តិនិងកម្រិតវិន័យរបស់ក្រសួងអប់រំឡើយ។

លោកអ៊ុំ រាត្រី សង្ឃឹមនិងជឿជាក់យ៉ាងមាំថា សិស្សានុសិស្សគ្រប់ជំនាន់និងរក្សាបាននូវលទ្ធផលដ៏ឆ្នើមនេះបន្ថែមទៀតដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យបន្ថែមទៀត។

ក្នុងនោះលោកក៏បានធ្វើការផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ចាប់ពីអាយុ១៨ឆ្នាំឡើងត្រូវរួតរះទៅធ្វើអត្តសញ្ញាណប័ណសញ្ជាតិខ្មែរឲ្យបានគ្រប់គ្នា ដើម្បីយកអត្តសញ្ញាណប័ណនេះទៅចុះឈ្មោះបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ ធានាឲ្យបានការបោះឆ្នោត នេះឲ្យបានរលូនដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរផងដែរ។ ចុងបញ្ចប់កម្មវិធីលោកអ៊ុំ រាត្រីបានចែកipad Air១គ្រឿង ពីលោកអ៊ុំ រាត្រី និងនាយសាលាក្នុង១នាក់ទទួលបាន១០.០០០រៀលផងដែរ៕
ដោយ ៖ វ៉ាន់ ណាង





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ