ព័ត៌មានអន្ដរជាតិ
ពិភពលោកបង្ហាញសាមគ្គីភាព សម្រុកបញ្ជូនក្រុមសង្គ្រោះនិងជំនួយមនុស្សធម៌ ទៅមីយ៉ាន់ម៉ា
បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រវាយប្រហារមីយ៉ាន់ម៉ាយ៉ាងដំណំ ពិភពលោកបានបង្ហាញពីសាមគ្គីភាពដោយប្រទេសជាច្រើនបានបញ្ជូនក្រុមជួយសង្គ្រោះនិងជំនួយមនុស្សធម៌ ខណៈតួលេខមនុស្សស្លាប់ក្នុងគ្រោះធម្មជាតិដ៏អន្តរាយនេះកើនលើស៣ ០០០នាក់ហើយ។

– ចិន
ប្រទេសចិន បានបញ្ជូនក្រុមសង្គ្រោះដែលមានសមាជិក១១៨នាក់ មកពីអង្គការស្វែងរកនិងជួយសង្គ្រោះអន្តរជាតិរបស់ខ្លួន ភ្ជាប់ទៅជាមួយនូវគ្រឿងផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត គ្រឿងចក្រនិងសត្វសុនខ។
– ឥណ្ឌា
ប្រទេសឥណ្ឌា បានបញ្ជូនក្រុមស្វែងរកនិងជួយសង្គ្រោះ, អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនិងយន្តហោះព្រមទាំងកប៉ាល់ជាច្រើនគ្រឿង ដែលផ្ទុកទៅដោយសម្ភារៈសង្គ្រោះ។
– រុស្ស៊ី
ប្រទេសរុស្ស៊ីបានបញ្ជូនក្រុមជួយសង្គ្រោះនិងគ្រូពេទ្យសរុប១២០នាក់ ដើម្បីជួយក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ។
– វៀតណាម
ប្រទេសវៀតណាម បានបញ្ជូនក្រុមជួយសង្គ្រោះនិងគ្រូពេទ្យជាង១០០នាក់ រួមជាមួយនឹងជំនួយហិរញ្ញវត្ថុផងដែរ។
– កូរ៉េខាងត្បូង
ប្រទេសកូរ៉េខាងត្បូងបានផ្តល់ជំនួយហិរញ្ញវត្ថុ កងជួយសង្គ្រោះ និងឧបករណ៍សំខាន់ៗ។
– ជប៉ុន
ប្រទេសជប៉ុន បានបញ្ជូនក្រុមវាយតម្លៃនិងគ្រឿងផ្គត់ផ្គង់ជំនួយសង្គ្រោះបន្ទាន់។
– ថៃ
ប្រទេសថៃ បានបញ្ជូនកងទ័ពអាកាស ភ្ជាប់ជាមួយគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តនិងថ្នាំពេទ្យ។
– ឥណ្ឌូណេស៊ី
ប្រទេសឥណ្ឌូណេស៊ី បានប្រកាសពីផែនការបញ្ជូនក្រុមរុករកនិងជួយសង្គ្រោះ, គ្រូពេទ្យនិងក្រុមវិស្វកម្ម រួមជាមួយយន្តហោះនិងកប៉ាល់ពេទ្យ។
– កម្ពុជា
ប្រទេសកម្ពុជាបានបញ្ជូនមន្ត្រីសង្គ្រោះចំនួន២រូប។

មិនត្រឹមប៉ុណ្ណឹង ប្រទេសផ្សេងទៀត រួមទាំងម៉ាឡេស៊ី នូវែលសេឡង់ សិង្ហបុរី ហ្វីលីពីន និងកោះតៃវ៉ាន់ ក៏បានផ្តល់ជំនួយ និងការគាំទ្រផងដែរ។
សូមជម្រាបថា កិច្ចខិតខំប្រឹងប្រែងអន្តរជាតិទាំងនេះ គឺមានគោលបំណងពង្រឹងសមត្ថភាពរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនិងផ្តល់ជំនួយដែលត្រូវការជាចាំបាច់ដល់សហគមន៍ដែលរងផលប៉ះពាល់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីយ៉ាន់ម៉ា៖ ទឹក៤ដបជួយក្មេងស្រីឲ្យរស់ ទោះជាប់ក្រោមគំនរបាក់បែករហូត៥០ម៉ោង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៣ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៦ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស