Connect with us

ព័ត៌មានជាតិ

ខេត្តឧត្តរមានជ័យ ចុះត្រជាក់ខ្លាំងរហូតដល់១១ អង្សាសេ

បានផុស

នៅ

អាកាសធាតុ នាពេលយប់ ក្នុងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅក្នុងខេត្តឧត្តរមានជ័យ បានចុះត្រជាក់ខ្លាំង រហូតដល់១១ អង្សាសេ ដែលធ្វើឱ្យពលរដ្ឋក្នុងខេត្តនេះ រងភាពត្រជាក់ស្ទើពុំធ្លាប់មានពីមុនមក។

ប្រជាពលរដ្ឋ និងកងទ័ព រស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន កំពុងប្រឈមនឹងបញ្ហាខ្យល់ត្រជាក់ ខណៈបញ្ហានេះ អាចអូសបន្លាយរហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង កំពុងធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានខ្លាំង។ នៅថ្ងៃ១៣-១៥ ខែមករា ខ្យល់មូសុងឦសានបក់ខ្លាំង ហើយនៅថ្ងៃទី១៦-១៩ ខែមករា ខ្យល់មូសុងឦសាន ថមថយមកក្នុងកម្រិតពីមធ្យម ទៅបង្គួរ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្ដាល នៅថ្ងៃទី១៣-១៤ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៣-១៦ °C និងសីតុណ្ហភាពអតិបរមា មានពី ២៣-២៦ °C។ នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមា មានពី២៧-៣០ °C ។

ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៅថ្ងៃទី១៣-១៤ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១១-១៤ °C និងសីតុណ្ហភាពអតិបរមា មានពី ២៣-២៦ °C ។ នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C ។

រីឯតំបន់មាត់សមុទ្រ នៅថ្ងៃទី១៣-១៤ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C ហើយនៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា។ នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C ៕

អត្ថបទ ៖ ចាន់ ធី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម