Connect with us

ព័ត៌មានជាតិ

ព្រឹកមិញនេះ អាកាសធាតុនៅខេត្តមណ្ឌលគិរី ចុះអ័ព្ទខ្លាំង ពិបាកក្នុងការធ្វើដំណើរ

បានផុស

នៅ

នៅវេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ អាកាសធាតុនៅក្នុងក្រុងសែនមនោរម្យ មានការចុះអ័ព្ទខ្លាំងស្ទើរតែអ្នកបើកបរគ្រប់រូបមើលផ្លូវមិនច្បាស់ ដែលធ្វើឱ្យពួកគេនាំគ្នាបើកអំពូលភ្លើងហ្វា ដើម្បីជាសញ្ញាប្រាប់ថាពួកគេបើកបរមើលផ្លូវខាងមុខមិនច្បាស់នោះទេ ហើយអាកាសធាតុចុះអ័ព្ទខ្លាំងនេះ គឺមិនធ្លាប់មានឡើយមួយរយៈពេលចុងក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការព្យាករណ៍ធាតុអាកាសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី បានបង្ហាញថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៥ នេះ ទទួលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុមាន- សីតុណ្ហភាពពី ២២°C  ៣៤°C (អង្សាសេ) ខ្យល់បក់ប្រែប្រួលទិស មានល្បឿន ២-៥ ម៉ែត្រ/វិនាទី។ មានភ្លៀងតិច បរិមាណ១០%។

ចំណែកឯផ្ទៃមេឃនៅក្នុងខេត្តមណ្ឌលគិរី គឺមានសភាពចុះអ័ព្ទខ្លាំងនៅពេលព្រឹក ប៉ុន្តែអាកាសធាតុវិញមិនសូវចុះត្រជាក់នោះទេ ទាំងពេលថ្ងៃ និងពេលយប់៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម