Connect with us

ព័ត៌មានជាតិ

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ បានប្រកាសថា របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ អាចបណ្តាលឱ្យមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះតំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់ បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%។

រីឯតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម២ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ និងមណ្ឌលគិរី អាចមានភ្លៀងធ្លាក់គ្រប ដណ្តប់លើផ្ទៃដី១០%។

ចំណែកតំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី២០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,២៥ ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម