ព័ត៌មានជាតិ
អាកាសធាតុខេត្តរតនគិរី ឡើងកម្ដៅដល់៣៧ °C ក្ដៅជាងម្សិលមិញ
តាមការព្យាករណ៍អាកាសធាតុ របស់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តរតនគិរី នៅព្រឹកថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២៥ បានឲ្យដឹងថា ស្ថានភាពធាតុអាកាសខេត្តរតនគិរី ទទួលឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់ បណ្តាលឱ្យសីតុណ្ហភាពប្រែប្រួលពី ២៤°C ទៅ ៣៧°C និងមានខ្យល់បក់ ប្រែប្រួលទិស និងមានល្បឿន ២ ទៅ ៥ ម៉ែត្រ/វិនាទី។

អាកាសធាតុបែបនេះធ្វើឲ្យ ផ្ទៃមេឃស្រទុំឃើញពន្លឺព្រះអាទិត្យតិចតួច ដែលបណ្តាលមកពីមានពពកច្រើននៅចាប់ពីម៉ោង ៥ៈ០០ ព្រឹក ដល់ម៉ោង ១១ៈ០០ ព្រឹក លុះរសៀលទើបមានអាកាសធាតុធម្មតា។ ការប្រែប្រួលអាកាសធាតុបែបនេះ ចាប់ពីថ្ងៃចាប់ពីថ្ងៃ ០៥ ខែ មីនា ឆ្នាំ ២០២៥ ដល់ថ្ងៃ ០៧ ខែ មីនា ឆ្នាំ២០២៥ ។

កាលពីថ្ងៃម្សិលមិញនៅខេត្តរតនគិរីផ្ទៃមេឃស្រទុំនៅពេលព្រឹក ប៉ុន្តែនៅថ្ងៃរសៀលចាប់ផ្ដើមកើនកម្តៅដល់ ៣៦ °C ប៉ុន្តែនៅថ្ងៃនេះមានកម្រិតកម្តៅ ៣៧ °C ស្ថានភាពបែបនេះបន្ត អូសបន្លាយរហូតដល់ ៣ ថ្ងៃជាប់ៗ ។
ការប្រែប្រួលអាកាសធាតុបែបនេះ អាជ្ញាធរអំពាវនាវប្រជាពលរដ្ឋយកចិត្តទុក ដាក់រក្សាសុខភាព ដោយផឹកទឹកឆ្អិន ហូបអាហារបានចម្អិនល្អ ដើម្បីគេចផុតពីជម្ងឺផ្សេងៗ ហើយត្រូវប្រើប្រាស់ទឹកសន្សំសំចៃ និងទុកដាក់ទឹកនៅទីកន្លែងសុវត្ថិភាព ដោយត្រឹមត្រូវ ៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


