កម្លាំង​ចម្រុះ​ខេត្តកំពង់ចាម បង្ក្រាប​បទល្មើស​នេសាទ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

កម្លាំង​ចម្រុះ​ខេត្តកំពង់ចាម បង្ក្រាប​បទល្មើស​នេសាទ

Published

on

កំពង់ចាម​ ៖ នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម អាជ្ញាធរ​មូលដ្ឋាន​ឃុំ​កៀន​ជ្រៃ និង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ចាម បាន​ចុះបង្ក្រាប​បទល្មើស​ជលផល​(​នេសាទ​ខុសច្បាប់ លូ​ស្បៃ​មុង​) បាន​ចំនួន​០២​ករណី​។

ករណី​ទី​១៖ ស្ថិត​នៅ​ត្រង់​ចំណុច​ទួល​កណ្តា​ក និង​ចំណុច​ជើងភ្នំ​ត្រងិល ស្ថិតក្នុង​ឃុំ​ស្រក ស្រុក​កំពង់សៀម ជា​លទ្ធផល​បង្ក្រាបបាន​រួមមាន​៖ ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន ២៥​មាត់​, របាំង​លូ​ស្បៃ​មុង​ប្រវែង ៧៥០​ម៉ែត្រ​, បង្គោល​ចម្រឹង ៦២៥​ដើម​, ចាក់​លែង​កូន​ត្រី ៤៣​គីឡូក្រាម​។​


​ករណី​ទី​២៖ នៅត្រង់ចំណុច​ទំនប់​ជ្រោយ​ចេក និង​ចំណុច​ទំនប់​សំរោង ស្ថិតក្នុង​ឃុំ​ទ្រាន ស្រុក​កំពង់សៀម ជា​លទ្ធផល​បង្ក្រាបបាន​រួមមាន​៖ លូ​ស្បៃ​មុង​ចំនួន ៣៦​មាត់​, របាំង​ស្បៃ​មុង​ប្រវែង ១០៨០​ម៉ែត្រ​,​បង្គោល​ចម្រឹង​ឬ​ស្សី​ចំនួន ៩០០​ដើម​, ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់ ១៧ គ​.​ក​។ វត្ថុតាង​ខាងលើ​ត្រូវបាន​កម្លាំង​ជលផល​បំផ្លាញ់ចោល​នៅ​នឹងកន្លែង ដោយមាន​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 mins ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានជាតិ35 mins ago

សាលារៀន​ដែល​ប្រើ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បានប្រគល់​ឲ្យ​សាលា​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​ជា​បណ្តើរៗ​ហើយ

ព័ត៌មានជាតិ40 mins ago

សមាជិក ACD ទទួលស្គាល់​បញ្ហា​ប្រឈម ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ និង​ឯកភាព​ដោះស្រាយ​តាមរយៈ​អភិក្រម​ពហុ​វិស័យ

កីឡា2 hours ago

តេ​ក្វាន់​ដូ​WT បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ បង្វឹក​កម្រិត​មូលដ្ឋាន និង​គ្រូបង្វឹក​ថ្នាក់ជាតិ

ព័ត៌មានជាតិ2 hours ago

ក្រសួងយុត្តិធម៌ ​បង្កើត​គណៈកម្មការ​រៀប​ចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​ជា​លើកដំបូង​

ព័ត៌មានពេញនិយម