សន្តិសុខសង្គម
ប្រធានផ្សារ ២ រូប ចុះធ្វើកិច្ចសន្យាដល់ម្ចាស់ជួលដាក់ទីតាំងកត់ឆ្នោត ឱ្យបញ្ឈប់ជាបន្ទាន់
លោក គួច ចំណាន ប្រធានផ្សារច្បារអំពៅ (ផ្សារលើ) និង លោក សាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅ (ផ្សារក្រោម) បានរួមគ្នាចុះទៅធ្វើកិច្ចសន្យាដល់ទីតាំងដែលធ្លាប់ជួលឱ្យអ្នកកត់ឆ្នោតធ្វើអាជីវកម្ម ត្រូវបញ្ឈប់ជាបន្ទាន់ព្រោះខុសនឹងផ្លូវច្បាប់។

ការចុះធ្វើកិច្ចសន្យាដល់ផ្ទះជួលឱ្យអ្នកកត់ឆ្នោតនេះបានធ្វើឡើង នៅថ្ងៃទី២៨ ខែមីនា ដែលមានចំនួន៥ទីតាំង ក្នុងនោះមាន៖ ផ្សារលើចំនួន៣ និងផ្សារក្រោមចំនួន២។
លោក សាន់ ប៊ុនណា បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា រាល់ថ្ងៃនេះ ទីតាំងដែលធ្លាប់ជួលឱ្យអ្នកកត់កន្ទុយលេខបានបិទទាំងស្រុងហើយ ប៉ុន្តែថ្ងៃនេះគណៈកម្មការផ្សារទំាង២ បានចុះមកធ្វើកិច្ចសន្យាបញ្ឈប់ការលួចជួលព្រោះខុសនឹងច្បាប់ ហើយបើសិនជាហ៊ានបន្តជួលទៀតនោះ នឹងត្រូវមានវិធានការណ៍តាមផ្លូវច្បាប់ ដោយមិនលើកលែង នោះឡើយ។

ជាមួយគ្នានោះដែរ លោកប្រធានផ្សារទាំង២ បានសំណូមពរឱ្យអាជីវករទាំងអស់រួមទាំងបងប្អូនប្រជាពលរដ្ឋកុំនាំគ្នាយកលុយដែលលំបាករកបំផុតទៅលួចចាក់ឆ្នោតផ្សងសំណាងរហូតដល់ក្រខ្លួនជំពាក់លុយធនាគារសឹងគ្រប់ៗគ្នា។
បើតាមប្រភពពីអ្នកលេងឆ្នោតបានលួចខ្សឹបឱ្យដឹងថា រាល់ថ្ងៃទាំងអ្នកចាក់ និងអ្នកទទួលឆ្នោតគេមិនដែលយកក្រដាស់កត់ឆ្នោតទៅចាក់ដូចរាល់ដងនោះទេ ផ្ទុយទៅគេចាក់តាមប្រព័ន្ធតេឡេក្រាម និងប្រព័ន្ធផ្សេងៗទៀត លុះត្រាតែចាប់មេក្លោងធំបានទើបអាចលុបបំបាត់បានទាំងស្រុង។

សូមជម្រាបថា ការចុះណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ជួលដាក់ទីតាំងកត់ឆ្នោត ក្នុងផ្សារទំាងពីរខាងលើនេះ ស្ថិតនៅភូមិកណ្ដាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
អត្ថបទ ៖ នរា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


