សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានអះអាងថា ក្រដាសប្រាក់ ៥ម៉ឺរៀល ដែលមានគូសឆ្នូតកណ្តាល ឬលុយរហែក លុយចាស់ៗ លុយបិទអាចយកប្តូរនៅធនាគារជាតិ ឬសាខាធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុបាន ដោយមិនមានការកាត់តម្លៃអ្វីទាំងអស់។

ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីមានការបង្ហោះតាមបណ្តាញសង្គមតេកតុក ឬហ្វេហ៊ុកមួយចំនួន ដែលបានផ្សព្វផ្សាយកន្លងមកថា ក្រដាសប្រាក់ ៥ម៉ឺនរៀល ដែលមានការគូសឆ្នូតកណ្តាល ឬលុយរហែក ឬលុយចាស់ៗ ស្មើនឹងតម្លៃសូន្យមិនអាចដូរវិញបានទេ។
ថ្លែងក្នុងពិព័រណ៍ ការប្រគុំតន្ត្រីនិងការប្តូរក្រដាសប្រាក់រៀលរហែក ទក់និងចាស់យកក្រដាសប្រាក់ថ្មីដោយឥតគិតថ្លៃនៅផ្សារទំនើប ខេ ម៉ល ផ្លូវវ៉េងស្រេង នៅព្រឹកថ្ងៃទី ២៤ ខែមីនា ក្រោមអធិបតីភាពលោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោក ឈឹម ច័ន្ទកុសលអគ្គបេឡារង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថាក្រដាស ៥ម៉ឺនរៀល ដែលមានគូសឆ្នួតចំកណ្តាល ដែលបង្ហោះនៅលើទំព័រតេកតុក ឬហ្វេប៊ុកមួយចំនួនថា មិនអាចដូរបាន ឬស្មើនឹងតម្លៃសូន្យនោះ មិនត្រឹមត្រូវទេ គឺអាចធ្វើការដូរក្រដាសប្រាក់ថ្មីវិញបាន ដោយមិនគិតតម្លៃទេ។

លោកបានពន្យល់ថា «ពេលក្រដាសប្រាក់ដែលមិនដិតវាខុសបច្ចេកទេសកកន្លែងណាមួយនោះយើងនឹងយកប៊ិចគូសបណ្តោយព្រោះថាពេលបោះពុម្ពក្រដាសប្រាក់រាប់លានសន្លឹកជូនកាលមានក្រដាស១ចូលមកជាមួយដុំធ្វើចរាចរណ៍ហើយមានប្រជាពលរដ្ឋខ្លះពេលឃើញមានក្រដាសប្រាក់ប្រភេទហ្នឹង ហើយផេកខាងលើបានបង្ហោះថាឱ្យប្រយ័ត្នប្រយែងព្រោះក្រដាសប្រាក់មានតម្លៃស្នើនឹងសូន្យ។ ការពិតប្រជាពលរដ្ឋមានក្រដាសប្រាក់៥ម៉ឺនរៀលដែលមានគូសឆ្នូតអាចយកមកដូរបាននៅធនគារជាតិដោយមិនមានការកាត់តម្លៃទេ ហើយឥឡូវនេះស្នើឱ្យធនគារ និងគ្រឹះស្ថានហិរញ្ញវត្ថុអាចប្តូរលុយចាស់ៗ រហែក ទក់ ឬលុយប្រឡាក់ លុយបិទពីប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋនៅតំបន់ជនបទដាច់ស្រយាលអាចដូរនៅសាខាធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុបានដោយមិនមានកាត់តម្លៃអ្វីទាំងអស់»។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការយល់ច្រឡំចំពោះព័ត៌មានដែលបង្ហោះតាមផេកតេកតុក និងហ្វេប៊ុកមួយចំនួន។ បច្ចុប្បន្ននេះ យើងបានចាប់ផ្តើមអនុវត្តរួចហើយចំពោះគ្រឹះស្ថានធនាគារឱ្យដូរយកលុយចាស់ៗ រហែក ទក់ឬលុយប្រឡាក់ លុយបិទពីប្រជាពលរដ្ឋលើកលែងតែលុយក្លែងក្លាយនិងលុយដាច់ជាពីរហើយមានបំណែកខុសគ្នាមិនអាចដូរបានទេនិងលុយដែលមានកណ្តុរកាត់ច្រើនព្រោះធនាគារគ្រឹះស្ថានឯកជនអាចមានការលំបាក។ ប៉ុន្តែលុយដែលមានកណ្តុរកាត់ច្រើនអាចមកដូរនៅធនាគារជាតិបាន ។ យ៉ាងណាក៏ដោយ លោក ឈឹម ច័ន្ទកុសល បានជំរុញឱ្យប្រជាពលរដ្ឋគួរងាកមកប្រើប្រាសប្រាក់រៀលឱ្យបានច្រើន ព្រោះថាការប្រើប្រាស់ប្រាក់ដុល្លារមិនងាយស្រួលទេប្រសិនបើមានការរហែកបន្តិចក៏មានការកាត់ទឹកដែរ ដូចនេះគួរនាំគ្នាប្រើប្រាក់រៀលវាប្រសើរជាង។

គួរបញ្ជាក់ថាដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល ថ្ងៃទី២០ មីនា ក៏ដូចជាគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា បានរៀបចំយុទ្ធនាការ “ស្រលាញ់ប្រាក់រៀល” រយៈពេល ១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២០ មីនា ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដោយបើកទទួលប្តូរលុយរៀលចាស់ៗ ដោយមិនកាត់ខាតឡើយ។ ក្នុងយុទ្ធនាការ “ស្រលាញ់ប្រាក់រៀល” រយៈពេល ១០ថ្ងៃនេះ ដោយមានការសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើតាមខេត្ត-ក្រុង ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុជាតិ សារធាណជនទាំងអស់ អាចយកក្រដាសប្រាក់រៀលចាស់ៗ ទក់ និងរហែក មកប្តូរនៅគ្រប់សាខា របស់ធនាគារជាតិនៃកម្ពុជា ខេត្ត-ក្រុង ដោយមិនកាត់ខាតឡើយ៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


