Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តឆេះរថយន្ត ២ គ្រឿងនៅក្រុងបាត់ដំបង ផ្អើលសមត្ថកិច្ចទាំងយប់

បានផុស

នៅ

រថយន្តចំនួន ២ គ្រឿងដែលម្ចាស់ចតនៅក្នុងរោងខាងមុខផ្ទះ ត្រូវបានអណ្ដាតភ្លើងឆាបឆេះបង្កការភ្ញាក់ផ្អើលទាំងយប់ ដោយសារតែការឆាបឆេះនេះបានកើតឡើងទៅលើរថយន្តចំនួន ២ គ្រឿងក្នុងពេលតែមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល ៩ និង ១៥ នាទី នៅត្រង់ចំណុចភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ករណីអគ្គិភ័យនេះដែរ បានបង្កឲ្យឆេះរថយន្តចំនួន ២ គ្រឿង ក្នុងពេលតែមួយដែលរថយន្តទាំងនេះជាកម្មសិទ្ធិ របស់ឈ្មោះ ស្រី ណី ភេទ ស្រី អាយុ ៣៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ភ្លាមៗនោះ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យបានចេញរថយន្តយ៉ាងបន្ទាន់ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់និងទប់ស្កាត់មិនឲ្យរីករាលដាលប៉ះពាល់ដល់លំនៅដ្ឋាន។

ក្រោយការត្រួតពិនិត្យដើម្បីរកមូលហេតុ  គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី(ឆ្លងប្រព័ន្ធភ្លើងរថយន្ត) ដោយរថយន្តទាំងពីរនេះគឺមួយគ្រឿងឆេះខ្ទេចទាំងស្រុង និងមួយគ្រឿងជាតិឆេះប្រមាណ ៤០% តែប៉ុណ្ណោះ ហើយក៏មិនបណ្ដាលឱ្យប៉ះពាល់ដល់ជីវិតមនុស្ស ឬសត្វឡើយ ៕

អត្ថបទ ៖សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម