ព័ត៌មានជាតិ
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
ដីជាង ៤៣ ហិកតា ដែលស្ថិតនៅចំណុចភ្នំ ១៥០០ នៃភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកវាលវែង ខេត្តពោធិ៍សាត់ គ្រោងដាំស្តារព្រៃឈើឡើងវិញ ក្រោយវាយតម្លៃថាគម្រោងវិនិយោគលើផ្ទៃដីទាំងអស់នេះ មិនអាចអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

កាលពីថ្ងៃទី២៤ ខែមីនា ម្សិលមិញនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចុះពិនិត្យដោយផ្ទាល់នៅលើទីតាំងក្រុមហ៊ុនវិនិយោគចំនួន ៥ ដែលមាន ៣ទីតាំក្នុងតំបន់ស្នូល និង ២ទីតាំងនៅក្រៅតំបន់ សរុបទំហំជាង ៤៣ហិកតា ត្រង់ចំណុចភ្នំ១៥០០ ដើម្បីដាំស្តារព្រៃឈើឡើងវិញ បន្ទាប់ពីបានវាយតម្លៃថា គម្រោងមិនបានអនុវត្តតាមគោការណ៍របស់រាជរដ្ឋាភិបាល និងមិនបានដំណើរការជាច្រើនឆ្នាំកន្លងមក។
លោក រដ្ឋមន្ត្រី បានលើកឡើងថា ការដាំស្តារព្រៃឈើឡើងវិញនេះ គឺស្របទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឲ្យក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់គ្រងធនធានធម្មជាតិឲ្យបានម៉ឺងម៉ាត់នៅទូទាំងប្រទេស។

បើតាមលោករដ្ឋមន្រ្តី តំបន់វិនិយោគអភិវឌ្ឍទេសចរណ៏ធម្មជាតិ ដែលមិនបានអនុវត្តតាមកិច្ចព្រមព្រៀងជាមួយរាជរដ្ឋា ភិបាល គឺត្រូវបានដកហូតមកវិញ ដោយឃ្លុំទុកដើម្បីដាំស្តារព្រៃឡើងវិញ។ ចំពោះតំបន់ព្រៃ ដែលបានពីការដកហូតត្រឡប់មកវិញ ពីការកាប់ទន្រ្ទាន និងព្រៃរិចរិលដោយធម្មជាតិ ក៏នឹងត្រូវដាំស្តារព្រៃឈើឡើងវិញផងដែរ ហើយការអនុវត្តដាំស្តារ គឺធ្វើឡើងទូទាំងប្រទេសតែម្តង ដើម្បីបង្កើនគម្របព្រៃ ៦០% នៅឆ្នាំ២០៥០។

គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ផែនការដាំស្តារព្រៃឈើឲ្យបាន ១ លានដើម ចាប់ពីរដូវវស្សា ឆ្នាំ ២០២៤នេះតទៅ។ គិតមកដល់ពេលនេះ មន្ទីររាជធានី-ខេត្ត បានរៀបចំបណ្តុះកូនឈើបានគ្រប់ផែនការមានចំនួនជាង ១លានដើមនិងបានចែកជូនប្រជាពលរដ្ឋជាបណ្តើរៗយកទៅដាំតាមផ្ទះ សាលារៀន វតត្តអារាម និងតាមសហគមន៍។ ដោយឡែក លោក អ៊ាង សុផល្លែត ក៏បានផ្តល់កូនត្នោតចំនួនជាង ៣០ម៉ឺន ដើមថែមទៀតសម្រាប់យុទ្ធនាការចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


