ជីវិតកម្សាន្ដ
Lisa ថា បើមិនប្រលងជាប់តារា K-pop ទេ នាងនឹងបន្តអាជីពជានារីអាកាសចរ
Lisa សមាជិកក្រុម BLACKPINK បានទម្លាយថា ប្រសិនបើនាងមិនមែនជាអ្នកសិល្បៈបែប K-pop អាជីពដែលនាងស្រលាញ់ពេញចិត្តបំផុតគឺជានារីអាកាសចរ ឬជាអ្នកបម្រើលើយន្តហោះដ៏ស្រស់ស្អាតមួយរូប ខណៈដែលអ្នកគាំទ្របានចំអន់លេងថា ពេលនេះនាងឡើងយន្តហោះញឹកញាប់ជាងម្ចាស់អាជីពទៅទៀត។

សិល្បករ K-pop ជាច្រើនប្រហែលជាមិនមានក្តីសុបិនតែមួយគត់ក្នុងការច្រៀងនៅលើឆាកនោះទេ។ ដូចតារាស្រីល្បីៗលំដាប់ពិភពលោក Lisa បានបើកទម្លាយនូវការពិតមួយចំនួនដែលទាក់ទងនឹងក្ដីសុបិនរបស់នាង ជាមួយ Blinks នៅពេលទៅលេងផ្ទះប្រណីតផ្ទាល់ខ្លួននៅប្រទេសកូរ៉េ តាមរយៈវីដេអូឃ្លិប Special Birthday Q&A ជាមួយ Lisa អបអរខួបកំណើតអាយុ ២៧ ឆ្នាំរបស់នាងផងដែរ។
ក្នុងពេលទៅលេងផ្ទះនោះ សមាជិកក្រុម BLACKPINK ក៏ត្រូវឆ្លើយសំណួរដែលក្រុមការងារបានបង្ហោះនៅលើជញ្ជាំង មួយ ក្នុងពេលនោះមានសំណួរគួរឲ្យចាប់អារម្មណ៍មួយគឺ៖ ប្រសិនបើអ្នកមិនបានបង្ហាញខ្លួនជាសិល្បករ K-Pop តើអ្នកគិតថាអ្នកគួរធ្វើអាជីពអ្វីឥឡូវនេះ? ពេលបានឮបែបនេះ តារាស្រីវ័យ ២៧ ឆ្នាំបានឆ្លើយដោយមិនគិតថា អ្នកបម្រើលើយន្តហោះ នោះជាក្ដីសុបិនមួយកាលនៅក្មេង។
ម្ចាស់ CEO របស់ LLOUD រូបនេះ បានឆ្លើយសំណួរហ្វេនទាំងទឹកមុខញញឹមថា “ មុនពេលធ្វើសវនកម្ម (ប្រលង k pop) ខ្ញុំបានប្រាប់ឪពុករបស់ខ្ញុំថា ខ្ញុំចង់ធ្វើជាអ្នកបើកយន្តហោះ។ ឪពុកប្រាប់ថាខ្ញុំត្រូវទៅរៀននៅបរទេស។ ប៉ុន្តែខ្ញុំបានចុះកុងត្រាជាមួយ YG រួចទៅហើយ។ ដូច្នេះហើយ ទើបខ្ញុំត្រូវបោះបង់ក្តីស្រមៃរបស់ខ្ញុំ ក្នុងការធ្វើការលើយន្តហោះ”។
ថ្វីបើយ៉ាងណាក៏ដោយ នេះក៏ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ជាពិសេសសម្រាប់អ្នកគាំទ្រដែលបានទស្សនានូវឃ្លិបវីដេអូរបស់ Lisa បានចូលមកបញ្ចេញមតិ និងចំអន់នាងលេងថា នាងចូលចិត្តការហោះហើរសម្រាប់ទៅហើយ។ ឥឡូវនាងមិនចាំបាច់ធ្វើជាអ្នកបម្រើលើយន្តហោះ ក៏អាចហោះហើរញឹកញាប់ជាងអ្នកដែលធ្វើការលើយន្តហោះថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa ចាយលុយសុទ្ធ ទិញផ្ទះប្រណិតកណ្ដាលក្រុងសេអ៊ូល ក្នុងតម្លៃ ៥.៥ លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


