Connect with us

ព័ត៌មានជាតិ

​ត្រៀមជ្រើសរើសសហគមន៍ «ក្រឡានថ្មគ្រែ» ថ្មី​ ក្រោយ​ការរិះគន់ក្រឡានប្ដូររសជាតិ​

បានផុស

នៅ

គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តក្រចេះ ​គ្រោងរៀបចំបើឆ្នោតជ្រើសរើស​សហ​គមន៍ក្រឡានថ្មគ្រែជាថ្មី​ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ នេះ ​បន្ទាប់ពីអ្នកបរិភោគ​ក្រឡាន​ថ្ម​គ្រែ ​បានត្អូញត្អែរពីការផ្លាស់ប្ដូររសជាតិ និងគុណភាពធ្លាក់ចុះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រឡានថ្មគ្រែ​ជាផលិតផលមួយក្នុងចំណោម​ផលិតផលជាច្រើន​ ដែលជាកេរិ៍្តដំណែល​ពីដូនតា​របស់​ខ្មែរ បានបន្សល់ទុក​រហូតដល់បច្ចុប្បន្ន ខណៈប្រជាជនខ្មែរ​និយមចូលចិត្តបរិភោគ។​

​ក្រឡាន​ថ្ម​គ្រែ​មាន​ភាព​ល្បីឈ្មោះបោះសំឡេងនៅក្នុងខេត្តក្រចេះ ដោយសារអ្នកទទួលទានទទួល​ស្គាល់មានរសជាតិឈ្ងុយឆ្ងាញ់។ ក្រឡានថ្មគ្រែមានតម្លៃពី ៧.០០០ ទៅ ១០.០០០ រៀល។

​នៅឆ្នាំ ២០២៣ ក្រឡានថ្មគ្រែ​ ត្រូវបានទទួលស្គាល់ពីគណៈកម្មាធិការជំរុញចលនាភូមិមួយ​ផលិត​ផលមួយ និងបានកំណត់ជាផលិតផល ភូមិមួយផលិតផលមួយរបស់ខេត្តក្រចេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម