ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចោទជាសំណួរថា «ហេតុអ្វីបានជាមិនបន្ទោសអ្នកបោកគេ បែជាបន្ទោសអ្នកត្រូវគេបោកទៅវិញ»? លោកបណ្ឌិត បានចោទជាសំណួរបែបនេះ បន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គម មួយចំនួនដៀល និងបន្ទោសប្រជាពលរដ្ឋថា ល្ងង់ និងលោភលន់ ទើបចាញ់បោកពួកឧកញ៉ា និងពួកគ្រូជោគជ័យមួយចំនួននោះ។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភារូបនេះ បានវាយតម្លៃថា មូលហេតុដែលពលរដ្ឋក្រីក្រចាញ់បោកពួកឧកញ៉ានិងពួកគ្រូជោគជ័យមួយចំនួន គឺព្រោះពលរដ្ឋទាំងនោះ មិនមានព័ត៌មានគ្រប់គ្រាន់ ឬមិនមានចំណេះដឹងខាងហិរញ្ញវត្ថុជ្រៅជ្រះ ប៉ុន្តែសម្រាប់ករណីជនរងគ្រោះដែលចំណេះដឹងជ្រៅជ្រះដែរ តែនៅតែចាញ់បោកក្រុមជនខិលខូច គឺព្រោះអ្នកមានចំណេះទាំងនោះ មានទំនុកចិត្តទៅលើពួកឧកញ៉ា និងពួកគ្រូជោគជ័យមួយចំនួននោះខ្លាំងពេក។
លោក គិន ភា បានសរុបជារួមថា គ្រប់អ្នកចាញ់បោកគេទាំងអស់ មិនថាជាប្រជាពលរដ្ឋសាមញ្ញ ឬជាបណ្ឌិត ឬបញ្ញវន្តទេ គឺសុទ្ធតែជាជនរងគ្រោះទាំងអស់ ដូច្នេះអ្នកដែលមិនចាញ់បោកមិនអាចដៀលជនរងគ្រោះថា ពួកគាត់ល្ងង់ ពួកគាត់លោភលន់ ដែលមានទម្រង់ជាការដាក់បន្ទុកជនរងគ្រោះ ដើម្បីសម្រាលបន្ទុកជនបោកប្រាស់នោះទេ។

ដូច្នេះហើយ ជាអារម្មណ៍ផ្ទាល់ខ្លួន លោកបណ្ឌិត គិន ភា មិនអាចទទួលយកបានទាល់តែសោះ ចំពោះការដែលបុគ្គលមួយចំនួនបានស្ដីបន្ទោសជនរងគ្រោះ ដែលចាញ់បោកពួកឧកញ៉ា និងគ្រូជោគជ័យមួយចំនួន។
សម្រាប់លោកបណ្ឌិត សង្គមកម្ពុជាមិនអាចបណ្ដែតបណ្ដោយឱ្យជនបោកប្រាស់បន្តសកម្មភាពរបស់ខ្លួនដោយរួចផុតពីសំណាញ់ច្បាប់បានជាដាច់ខាត ពីព្រោះបើដូច្នេះ ការបោកប្រាស់របស់បុគ្គលជាអ្នកញ៉ាខិលខូច និងគ្រូជោគជ័យមួយចំនួន នឹងបង្កទៅជាវិបត្តិសង្គមដ៏ធ្ងន់ធ្ងរទៅថ្ងៃក្រោយ គឺវិបត្តិទំនុកចិត្ត វិបត្តិសីលធម៌ វិបត្តិធនាគារ វិបត្តិហិរញ្ញវត្ថុ វិបត្តិផ្លូវចិត្ត វិបត្តិសន្តិសុខ វិបត្តិវណ្ណៈ ហើយចុងក្រោយ គឺវិបត្តិនយោបាយ ដែលនាំឱ្យសង្គមចលាចល ពិបាកគ្រប់គ្រង។
តាមលោកបណ្ឌិត ច្បាប់ត្រូវតែកាត់ផ្តាច់ ជីកឫស រំលើងគល់ជនឈ្លើងសង្គមឱ្យអស់ ទើបប្រទេសកម្ពុជាមានសន្តិភាព និងស្ថិរភាពយូរអង្វែង មានវិបុលភាពនិងការអភិវឌ្ឍពិតប្រាកដ មានយុត្តិធម៌សង្គមពេញលេញ និងមានសុខុដមរម្យនារឹងមាំ។ បើច្បាប់មិនដាក់ទោសជនទាំងនោះទេ ផ្លូវទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ពិតជាលំបាក ហើយផ្លូវទៅកាន់ប្រទេសចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ កាន់តែវែងឆ្ងាយ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


