អត្ថាធិប្បាយ
ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះកម្ពុជា ដែលក្រុមប្រឆាំងគួរតែរៀនសូត្រ
បើនិយាយអំពីសន្តិភាព និងការអភិវឌ្ឍ ពិតណាស់យើងមិនអាចប្រែក្រឡាស់ប្រវត្តិសាស្រ្តបានទេ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលះបង់សាច់ស្រស់ ឈាមស្រស់អស់រយៈពេលជាង៤០ឆ្នាំ ដើម្បីបុព្វហេតុជាតិ អធិតេយ្យភាព បូរណភាពទឹកដី ពិសេស គឺរក្សាឱ្យបាននូវរបបលទ្ធិប្រជាធិបតេយ្យសេរី និងការពាររាជបល្ល័ង្ក សម្រាប់ប្រជានុរាស្រ្តខ្មែរគ្រប់ៗរូប។

កម្ពុជាមុននឹងមានថ្ងៃនេះ គឺបានឆ្លងកាត់ភាពលំបាកច្រើនស្ទើរតែបាត់បង់ប្រទេស បើគ្មានការដឹកនាំប្រទេសរបស់សម្តេចតេជោទេនោះ ម្លេះកម្ពុជា អាចនឹងបន្តជោគជាំដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សា និងសមាហរណកម្មបានឡើយ។ ជាសក្ខីភាពស្រាប់ មានដូចជា ការអនុវត្តគោលនយោបាយ DIFIT គោលនយោបាយជំហានគីង្គក់ និងអភិក្រម៥ ពិសេស គោលនយោបាយការទូត ទំនាក់ទំនងដៃគូរវិនិយោគ ដែលបានស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធទឹក ផ្លូវ ភ្លើង និងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោយពីការបំផ្លាញគ្មានសល់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ល។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បណ្តុំអង្គការសមាគម សង្គមស៊ីវិលនានា បានថ្លែងឱ្យដឹងថា សម្តេចតេជោ តែងតែសន្តោសប្រណីដល់ក្រុមប្រឆាំង និងបើកទ្វារយ៉ាងទូលាយ ដើម្បីមានឱកាសចូលមកធ្វើកិច្ចការបម្រើប្រទេសជាតិពិតទាំងអស់គ្នា។ ក្នុងនាមខ្មែរតែមួយ ជាតិសាសន៍តែមួយ គួរឈប់បង្កើតវប្បធម៌ជះទឹកដាក់គ្នាទៀតទៅ ក្នុងនាមមនសិកាអ្នកសេ្នហាជាតិពិតប្រាកដ គ្មានទេពាក្យថា សត្រូវ មានតែការរួមដៃគ្នាជាធ្លុងមួយ ដើម្បីបម្រើជាតិមាតុភូមិតែប៉ុណ្ណោះ។ លោក ហេង សំណាងសូមឱ្យមានការបង្រួបសង្រួម សូមបញ្ចប់វប្បធម៌ប្រឆាំងជ្រុលនិយមតាមជនភៀសខ្លួនក្រៅប្រទេស ព្រោះវា គឺជានយោបាយបំបែកបំបាក់ លាបពណ៌ ភូតភរ កុហក ប្រជាភិថុតិ រាប់សិបឆ្នាំមកនេះ មិនដែលឃើញធ្វើអ្វីជូនមាតុភូមិ មានការរីកចំរើនបាននោះទេ។

លោក ហេង សំណាង បានគូសបញ្ជាក់ថា សន្តិភាព ប្រទេសណាក៏ចង់បានដែរ បើគ្មានសន្តិភាពទេ ពិតណាស់ក៏គ្មានការអភិវឌ្ឍ និងគ្មានអ្វីៗទាំងអស់។ សម្រាប់លោក ហេង សំណាង ស្នាដៃដ៏ឧត្តុង្គឧត្តម និងសមិទ្ធិផលរាប់មិនអស់របស់សម្តេចតេជោ នៅក្នុងប្រវត្តិសាស្រ្ត មានច្រើនណាស់ ជាអាទិ៍ គឺទី១. ការរំដោះប្រជាជាតិខ្មែរចេញពីរបបប្រល័យពូជសានស៍ខ្មែរក្រហម ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ទី២. ការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ និងទី៣. យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ដូចនេះហើយ សករាជតេជោសែន គឺជាតឹកតាងមួយសម្រាប់កូនខ្មែរគ្រប់ជំនាន់ចងចាំមិនអាចភ្លេចបាននោះទេនូវការធ្វើកំណែទម្រង់គ្រប់សព្វបែបយ៉ាងដែលនាំឱ្យកម្ពុជាបានស្គាល់នូវសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ សម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ គឺពិតជាមិនងាយស្រួលនឹងនណាៗអាចធ្វើបាននោះឡើយ។ ជាពិសេសសម្រាប់នីតិកាលទី៧នេះ គឺបានសបញ្ជាក់ថា កម្ពុជា បានបោះជំហានមួយទៀត គឺបានផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយឱ្យមានឱកាសបញ្ចេញសមត្ថភាព ដើម្បីចូលរួមសកម្មភាពជាស្នាដៃក្នុងការអភិឌ្ឍប្រទេសជាតិ និងបន្តការពាសន្តិភាពឱ្យខានតែបាន គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឥស្សរជនវ័យក្មេងជំនាន់ក្រោយប្រកបដោយកម្លាំងថាមពលយ៉ាងពិតប្រាកដ។

កូនខ្មែរទាំងអស់ត្រូវចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លា និងការលះបង់មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះស្នាដៃដ៏ឧត្តុង្គឧត្តមជាច្រើនដែលឥតគណនាបាន ពិសេស សម្តេចបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រកបដោយគតិបណ្ឌិត ដើម្បីប្តូរយកសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិទាំងមូល និងបន្តធានាបាននូវស្ថេរភាពជារៀងដរាប៕
ដោយ៖ ក្រុមយុវជនសង្គមស៊ីវិល
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


