កីឡា
ណាហ្គាវើលដ៍ ត្រូវការ៣ពិន្ទុដាច់ខាតយប់នេះ ដើម្បីប្រជែងTop4
ការប្រកួតសប្ដាហ៍ទី២៥ បឹងកេត បើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ ណាហ្គាវើលដ៍ វេលាម៉ោង៦យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។

វាជាសមរភូមិទីលានបៃតងដើម្បីប្រជែងតំបន់កំពូលទាំង៤ (Top 4) ដែលនឹងតានតឹងខ្លាំងសម្រាប់ក្រុមទាំងពីរ ខណៈក្រុម៤ កំពុងតែប្រជែងគ្នាខ្លាំង ក្នុងនោះរួមមានក្រុមបឹងកេត អាយអេសអាយដង្កោសែនជ័យ ក្រសួងការពារជាតិ និងក្រុមណាហ្គោវើលដ៍។ ណាហ្គាវើលដ៍ ត្រូវការឈ្នះក្រុមបឹងកេត ជាចាំបាច់ដើម្បីរក្សាឱកាសក្នុងការប្រជែងតំបន់ក្រុមកំពូលទាំង៤ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ។
លោក ឃឹម បូរី គ្រូបង្វឹកក្រុមណាហ្គាវើលដ៍ បាននិយាយថា ៖«សម្រាប់ក្រុមខ្ញុំនៅតែមានឱកាសប្រជែងTop 4។ អីចឹងការប្រកួតនេះត្រូវការ៣ពិន្ទុជាចាំបាច់»។
បើក្រឡែកមកមើលពីពិន្ទុរបស់ក្រុមណាហ្គាវើលដ៍ បច្ចុប្បន្ន មាន២៧ពិន្ទុ ឈរលេខ៧ ខណៈបឹងកេត មាន៣៤ពិន្ទុ ឈរលេខ៤ ដូច្នេះមានគម្លាតពិន្ទុខុសគ្នាតែ៧ពិន្ទុប៉ុណ្ណោះ។ ប្រសិនបើការប្រកួតសប្ដាហ៍ទី២៥នេះណាហ្គាវើលដ៍ ឈ្នះនោះ ក្រុមបឹងកេត និងអាយអេសអាយ ដង្កោសែនជ័យ ដែលមានពិន្ទុស្មើគ្នា នឹងមុខតែ៤ពិន្ទុ។

ប្រវត្តិជួបគ្នា៥លើកចុងក្រោយគឺស្មើគ្នា២ ណាហ្គោវើលដ៍ឈ្នះ១ និងបឹងកេតឈ្នះ២ ដូច្នេះគូនេះគឺមានកម្រិតប្រហាក់ប្រហែលគ្នា ជាហេតុធ្វើឲ្យការប្រកួតកាន់តែតានតឹង។ ក្រុមទាំងពីរត្រូវការជ័យជម្នះជាចាំបាច់ដូចគ្នា។ ក្រុមបឹងកេតមានការរីកចម្រើនគួរឲ្យកត់សំគាល់ បន្ទាប់ពីលោក ហុង ផេង ចូលដឹកនាំ។
លោក ឃឹម បូរី បានបន្ថែមថា៖«ចំពោះការចូលដឹកនាំរបស់លោក ហុង ផេង ខ្ញុំឃើញមានការផ្លាស់ប្ដូរមួយចំនួនហើយមានប្រែប្រួលខ្លាំង។ ការលេងរបស់បឹងកេតកាន់តែល្អប្រសើរ ជាពិសេសស្មារតីរបស់កីឡាករបឹងកេតខ្លាំងក្លាជាងពេលគ្រូបង្វឹកចាស់ដឹកនាំ»៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


