ព័ត៌មានអន្ដរជាតិ
ថៃ ពិនិត្យរោងចក្រគ្រប់គ្រងដោយជនជាតិចិន ទូទាំងប្រទេស ក្រោយហេតុការណ៍រន្ធត់ ស្លាប់កម្មករ ៦នាក់
ក្រោយកើតហេតុបាក់ដងស្ទូចស្លាប់កម្មករ៦នាក់នៅខេត្ត Rayong ពេលនេះគណៈកម្មាធិការឧស្សាហ៍កម្មរបស់សភាថៃ កំពុងពិនិត្យមើលរោងចក្រដែលគ្រប់គ្រងដោយជនជាតិចិននៅទូទាំងប្រទេស ដោយរកឃើញថា រោងចក្រមួយចំនួនបានបំពានច្បាប់ និងប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង។

តាមសេចក្តីរាយការណ៍របស់ Bangkok Post, លោក Akaradet Wongpitakrote សមាជិកសភាមកពីគណបក្សថៃរួបរួមជាតិ ប្រចាំខេត្ត Ratchaburi និងជាប្រធានគណៈកម្មាធិការសភា បាននិយាយកាលពីថ្ងៃអាទិត្យទី៣១ខែមីនាថា គណៈកម្មាធិការបានទទួលពាក្យបណ្តឹងថា រោងចក្រដែលគ្រប់គ្រងដោយជនជាតិចិន បានបង្កផលប៉ះពាល់ ដូចជាការបំពុល ហើយមានការចោទប្រកាន់ថា សាងសង់ឬបើកដំណើរការដោយគ្មានអាជ្ញាប័ណ្ណ ឬយកជនជាតិថៃ ឲ្យឈរឈ្មោះជំនួស។
តាមការបញ្ជាក់ពីលោក Akaradet, គណៈកម្មាធិការ កំពុងពិនិត្យរោងចក្ររបស់ប្រតិបត្តិករចិននៅទូទាំងប្រទេស ហើយអ្វីដែលត្រូវបារម្ភគឺថា គណៈកម្មាធិការ បានរកឃើញរោងចក្រមួយដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ព្រោះតែកាកសំណល់រ៉ែ។

បន្ថែមពីលើនេះ ប្រតិបត្តិករជនជាតិចិនម្នាក់ ត្រូវបានចាប់ខ្លួនក្នុងខេត្ត Chon Buri ពីបទបំផ្លាញបរិស្ថាន ហើយមន្ត្រីពាក់ព័ន្ធកំពុងប្រមូលព័ស្តុតាង ដើម្បីចាត់វិធានការផ្លូវច្បាប់លើរោងចក្រប្រហែលប្រាំមួយ ដោយក្នុងនោះមានពីរនៅខេត្ត Chachoengsao និង Samut Sakhon។
សូមបញ្ជាក់ថា ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីកម្មករសំណង់ចំនួន៦នាក់ ត្រូវបាត់បង់ជីវិត ខណៈច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍បាក់ដងស្ទូចនៅការដ្ឋានសំណង់ក្នុងស្រុក Pluak Daeng នៃខេត្ត Rayong។

គ្រោះថ្នាក់នេះ កើតឡើងកាលពីល្ងាចថ្ងៃសុក្រទី២៩ខែមីនា នៅការដ្ឋានសាងសង់រោងចក្រដែក Sin Ker Yuan កម្ពស់៦ជាន់ ដែលគ្រប់គ្រងដោយជនជាតិចិន ហើយបើតាមការបញ្ជាក់ពីសារព័ត៌មានក្នុងស្រុក ក្រៅពីមនុស្សស្លាប់៦នាក់ ក៏នៅមានកម្មករសំណង់២០នាក់ផ្សេងទៀត ត្រូវរបួសផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ថាតើ ការបាក់ដងស្ទូចនេះ បណ្តាលមកពីមូលហេតុអ្វីនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាក់ដងស្ទូចនៅប្រទេសថៃ ស្លាប់កម្មករសំណង់ ៦នាក់ និងរបួស២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


