ជីវិតកម្សាន្ដ
ខេមរៈ សិរីមន្ត ប្រកាសចេញបទបែបប្រពៃណី ក្រោយរងការរិះគន់បទបែបសម័យទំនើប
ដូចដែលប្រិយមិត្ត និងអ្នកដែលនិយមតាមដានវិស័យសិល្បៈខ្មែរបានដឹងហើយថា កំពូលតារាចម្រៀងងាជាឧកញ៉ា ខេមរៈ សិរីមន្ត មួយរយៈចុងក្រោយនេះបានចេញនូវបទចម្រៀងថ្មីជាបន្តបន្ទាប់ដើម្បីស្រូបទាញប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជន និងមិត្តៗយុវវ័យ។

យ៉ាងណាមិញខណៈការចេញនូវបទចម្រៀងថ្មីៗរបស់ លោក ខេមរៈ សិរីមន្ត កន្លងមកតាមការកត់សម្គាល់គឺបានផ្ទុះនូវការគាំទ្រផង និងការរិះគន់ផងពីសំណាក់មហាជនពោលគឺចាប់តាំងពីការចេញបទ «CALL ME PAPA» បទ «អូនរាំអែន» និងបទ “ឆ្នាំនឹងសប្បាយខ្លាំង” ដែលមិនមែនជាបទបែបប្រពៃណីទេ គឺជាបទចង្វាក់បែបទំនើប។ ក្នុងការរិះគន់មួយចំនួនដោយចង់ឃើញតារាចម្រៀងរូបនេះចេញបទចង្វាក់ប្រពៃណីស្របពេលឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីកៀតជិតចូលមកដល់ឆាប់ៗនេះ។
ឆ្លើយតបការស្នើសុំរបស់មជ្ឈដ្ឋានមហាជន និងអ្នកគាំទ្រតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានប្រកាសត្រៀមបញ្ចេញស្នាដៃបទចម្រៀងបែបប្រពៃណីដើម្បីបំពេញតាមតម្រូវចិត្តអ្នកគាំទ្រឆាប់ៗនេះផងដែរ។នេះបើតាមការអះអាងដោយផ្ទាល់ពីលោក ខេមរៈ សិរីមន្ត កាលពីពេលថ្មីៗនេះ។
យ៉ាងណាមិញ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមថា «បងប្អូនស្នើសុំខ្ញុំឲ្យចេញបទបែបប្រពៃណីខ្ញុំនឹងចេញក្នុងពេលឆាប់ៗនេះ តែខ្ញុំបាទសុំពីបងប្អូនវិញ គឺសុំ 1Mរយៈពេលមួយថ្ងៃក្នុងយូធូបតើបានទេ»។

ជាមួយគ្នានេះ ក៏មានការបញ្ចេញមតិពីអ្នកគាំទ្រថា «បទចម្រៀងទាំងអស់តែចូលចិត្តជាងគេគឺ Idolច្រៀងបទបែបចូលឆ្នាំ។ ខ្លះទៀតថា សិរីមន្ត ពីមុនមិនមែនអញ្ចឹងទេ បទពីមុនៗពីរោះៗខ្លាំងណាស់ ជាពិសេសបទស្រែកខ្លាំងៗសំឡេងគ្មានអ្នកប្រដូចបានបទចង្វាក់រ៉េបអីហ្នឹងឈប់បានឈប់ទៅ ខ្ញុំស្តាប់មិនចូលទេ»៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


