ព័ត៌មានជាតិ
ប្រជាពលរដ្ឋឃុំក្រាំងអំពិលប្រើប្រាស់ផ្លូវក្រាលកៅស៊ូដែលតាំងពីដូនតាមកជាផ្លូវរទេះគោ
ប្រពលរដ្ឋរស់នៅឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានបញ្ចេញយោបល់ដូចៗគ្នាថា ពួកគាត់មិននឹកស្មានថាបានប្រើប្រាស់ផ្លូវចាក់ក្រាលកៅស៊ូដ៏រលោងស្រិលជំនួសផ្លូវរទេះគោតាំងពីដូនតាមក។

ប្រជាពលរដ្ឋរស់នៅឃុំក្រាំងអំពិលបានបង្ហាញពីទឹកមុខដ៏ស្រស់រីករាយថា ពីដូនតា បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់តែផ្លូវទេះគោដើម្បីដឹកផលដំណាំយកទៅលក់នៅផ្សារហើយត្រូវចំណាយពេលសឹងមួយថ្ងៃទើបដឹកដល់ផ្សារដោយវេទនាបំផុត។ក្នុងនោះសូម្បីតែរថយន្តធុនតូចក៏មិនអាចធ្វើដំណើរបានឡើយ។
អ្វីដែលនិកស្មានមិនដល់នោះគឺក្រសួងអភិវឌ្ឍន៍ជនបទលោកបានចុះមកធ្វើការស្ថាបនាផ្លូវចាក់ក្រាលកៅស៊ូយ៉ាងរឹងមាំចាប់ពីទីរួមខេត្តកំពង់ស្ពឺមកដល់ភូមស្រែផ្ស ឃុំក្រាំងអំពិលស្រុកសំរោងទងប្រមាណ ៣៥ គីឡូម៉ែត្រធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រាំងអំពិលសប្បាយចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។

បងប្អូនប្រជាពលរដ្ឋដឹងច្បាស់ណាស់ថាការរីកចម្រើនពិសេសប្រទេសជាតិមានសុខសន្តិភាពមកដល់ថ្ងៃនេះគឺដោយសារតែការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាតែមួយគត់ទើបធ្វើឲ្យប្រជាពលរដ្ឋរស់នៅបានសុខក្សេមក្សាន្តជារៀងរហូត៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន