ព័ត៌មានជាតិ
ស្ត្រីគឺជាដៃគូអភិវឌ្ឍន៍ដ៏មានឥទ្ធិពលមិនអាចខ្វះបាន
ស្ត្រីនៅតែខិតខំបន្តបង្កើនសមត្ថភាពទាំងចំណេះ ជំនាញរឹង និងទន់ ស្របតាមយុគសម័យឌីជីថល ដើម្បីបន្តការចូលរួមយ៉ាងស្វាហាប់ជាមួយបងប្អូនបុរសក្នុងការបំពេញការងារនានាដោយមិនមានភាពស្ទាក់ស្ទើរឡើយ។

លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសទិវានារីអន្តរជាតិទី ១១២ក្រោមមូលបទ «ស្រី្តរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»។ ដែលមានការចូលពីលោកស្រី អឹង រាដា តំណាងនារីប្រចាំក្រសួងសុខាភិបាលនិងលោកស្រីសាស្ត្រាចារ្យ គ្រុយ លាងស៊ីម ទីប្រឹក្សាបច្ចេកទេសនៃមន្ទីរពេទ្យកាល់ម៉ែតរួមជាមួយសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជារូបផងដែរ។

លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចយ៉ាងជោគជ័យក្នុងវិស័យ សុខាភិបាល ដោយអនុញ្ញាតឱ្យមានការចូលរួមពីស្ត្រីក្នុងការបំពេញការងារគ្រប់តួនាទី។

ជាក់ស្តែងនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ចំនួនស្ត្រីគឺមានរហូតដល់ ១០៦១នាក់ ស្មើនឹង ៥៤.៧១% នៃមន្ត្រី-បុគ្គលិក សរុប១៩៣៩នាក់ ដោយក្នុងនេះមានស្ត្រីកាន់តួនាទីជា៖
– សាស្ត្រាចារ្យមហាបរិញ្ញា ជាអនុរដ្ឋលេខាធិកា និងជាទីប្រឹក្សាបច្ចេកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ០១នាក់
– សាស្ត្រាចារ្យមហាបរិញ្ញា និងជាអគ្គនាយករង ០១នាក់
– សាស្ត្រាចារ្យរង និងជាប្រធានផ្នែក ០១នាក់
– វេជ្ជបណ្ឌិតឯកទេស ៩៤នាក់ ស្មើនឹង ២៩.៥៥% នៃវេជ្ជបណ្ឌិតសរុប ៣១៨នាក់
– វេជ្ជបណ្ឌិត ០៤នាក់ ស្មើនឹង ៤០% នៃចំនួនវេជ្ជបណ្ឌិតសរុប១០នាក់
– បណ្ឌិតឱសថឯកទេស ០៥នាក់ ស្មើនឹង១០០% នៃចំនួនឱសថបណ្ឌិតឯកទេស
– ឱសថការី ១០នាក់ ស្មើនឹង 58.82% នៃចំនួនឱសថការីសរុប ១៧នាក់
– អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ៣៣នាក់ ស្មើនឹង៤៨.៥២% នៃចំនួនអ្នកបច្ចេកទេសមន្ទីរពិសោធន៍សរុប ៦៨នាក់
– អ្នកបច្ចេកទេសវិទ្យុសាស្ត្រ ០៩នាក់ ស្មើនឹង ៣១.០៣% នៃចំនួនអ្នកបច្ចេកទេសវិទ្យុសាស្ត្រ
– គិលានុបដ្ឋាយិកាចំនួន : ៤៨០នាក់ ស្មើនឹង៥៨.៩៦% នៃចំនួនគិលានុបដ្ឋាក-យិកាសរុប ៨១៤នាក់
– ឆ្មប : សរុប ១៧០នាក់ ស្មើនឹង ១០០% នៃចំនួនឆ្មបសរុប
– មន្ត្រី និងបុគ្គលិក ជំនាញផ្សេងៗ ជានារី ចំនួន២៥៣នាក់ ស្មើនឹង៥៥.២១% ៤៦០នាក់។

លោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានបន្តថា ការបំពេញតួនាទីនានាខាងលើបានបញ្ជាក់ពីការចូលរួមចំណែកដែលមិនអាចមើលរំលងបានក្នុងកិច្ចការសង្គ្រោះអាយុជីវិតអ្នកជំងឺ ក៏ដូចជារក្សាសុខសន្តិភាព និងអភិវឌ្ឍសង្គមជាតិដោយចីរភាព។ ការបំពេញតួនាទីខាងលើក៏បង្ហាញផងដែរថាស្ត្រីគឺជាដៃគូអភិវឌ្ឍន៍ដ៏មានឥទ្ធិពល ជាអ្នកដឹកនាំ និងជាសហភាតរដ៏ឆ្នើមដែលមិនអាចខ្វះបាន។ ការចូលរួមរបស់ស្ត្រីពិតជានាំមកនូវការអភិវឌ្ឍន៍ដែលពោរពេញទៅដោយភាពសំបូរបែប ភាពច្នៃប្រឌិត ភាពល្អិតល្អន់ម៉ត់ចត់ ប្រកបដោយចីរភាព។

តាងនាមឱ្យស្ត្រី ក្នុងថ្ងៃទិវាសិទ្ធនារី ៨មីនានេះ អាចនិយាយថា ស្ត្រីនឹងនៅតែខិតខំបន្តបង្កើនសមត្ថភាពទាំងចំណេះ ជំនាញរឹង និងទន់ ស្របតាមយុគសម័យឌីជីថល ដើម្បីបន្តការចូលរួមយ៉ាងស្វាហាប់ជាមួយបងប្អូនបុរសក្នុងការបំពេញការងារនានាដោយមិនមានភាពស្ទាក់ស្ទើរឡើយ ស្របជាមួយមូលបទ «ស្រី្តរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ៕
ដោយ ៖ អ៊ូច ប៊ុនថា





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?