Connect with us

កីឡា

U-22 កម្ពុជា ប៉ះ U-22 ម៉ាឡេស៊ី ក្នុងពាន Merlion Cup នៅសិង្ហបុរី

បានផុស

នៅ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា អាយុ​ក្រោម ២២ ឆ្នាំ នឹង​ត្រូវ​ប៉ះ U-22 ម៉ាឡេស៊ី ក្នុង​ការ​ប្រកួត​ពានរង្វាន់​មួយ​នៅ​ប្រទេស​សិង្ហបុរី ដែល​មាន​ឈ្មោះ Merlion Cup។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នេះ​មាន​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ២២ ឆ្នាំ​កម្ពុជា​, ហុងកុង​, ម៉ាឡេស៊ី និង​ម្ចាស់ផ្ទះ​សិង្ហបុរី ចូលរួម នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ ២០២៣។ ដូច្នេះ U-22 កម្ពុជា ជួប U-22 ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី ២៤ ខែ​មីនា ឆ្នាំ ២០២៣ នៅ​កីឡដ្ឋាន Jalan Besar។

ការ​ប្រកួត​នឹង​មាន ២ ដំណាក់កាល ដោយ​ក្រុម​ទាំង​បួន​ត្រូវ​ប្រកួត​បើកឆាក​នៅ​ថ្ងៃ​សុក្រ ទី ២៤ ខែ​មីនា ឆ្នាំ ២០២៣។ ក្រុម​ដែល​ចាញ់​នៅ​ដំណាក់កាល​ទី ១ នឹង​ប្រកួត​គ្នា​យក​ចំណាត់ថ្នាក់​លេខ ៣។

គួរ​រំលឹក​ថា ពាន​នេះ​ត្រូវ​បាន​ចាត់ទុកថា​ជា​ការ​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ នៅ​កម្ពុជា ផង​ដែរ។

ពាន​នេះ បង្កើត​ឡើង​ជា​លើកដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៨២ ការ​ប្រកួត​ដែល​បាន​អញ្ជើញ​គឺជា​កិច្ចការ​ប្រចាំ​ឆ្នាំ​រហូតដល់​ឆ្នាំ ១៩៨៦ ហើយ​បាន​ឃើញ​ការ​ចូលរួម​ពី​ក្រុម​ដែល​ខ្លាំងៗ​ចំនួន ១៨ រួមមាន អូស្ត្រាលី អ៊ីរ៉ាក់ ចិន និង​ឈី​លី នៅ​ក្នុង​ការ​ប្រកួត​កន្លង​មក។

ការ​ប្រកួត​លើក​ទី ៦ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ឆ្នាំ ១៩៩២ ដែល​ត្រូវ​បាន​ឈ្នះ​ដោយ​កូរ៉េខាងត្បូង។ ការ​ប្រកួត​ចុងក្រោយ​គឺជា​ការ​ប្រកួត​មួយ​ទល់​នឹង​ក្រុម Liverpool ក្នុង​ឆ្នាំ ២០០៩។ គិត​ត្រឹម​ឆ្នាំ ២០១៩ ការ​ប្រកួត Merlion Cup បាន​ក្លាយ​ជា​ការ​ប្រកួត​តាម​ក្រុម​អាយុ ជាពិសេស​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ២២ ឆ្នាំ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម