Connect with us

កីឡា

អតីតប្រធានក្រុមស៊ីរី ជាប់បម្រាមពីកីឡាអស់មួយជីវិត ពីបទវាយដំ និងស្ដោះទឹកមាត់ ដាក់អាជ្ញាកណ្ដាល

បានផុស

នៅ

សមាគម​កីឡា​បាល់ទាត់​ស៊ីរី បាន​និយាយ​ថា អតីត​ប្រធាន​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ស៊ី​រី កីឡាករ Ahmed Al-Saleh ត្រូវ​បាន​ហាមប្រាម​ពី​កីឡា​អស់​មួយ​ជីវិត បន្ទាប់ពី​បាន​វាយដំ និង​ស្ដោះ​ទឹកមាត់​ដាក់​អាជ្ញាកណ្ដាល ខណៈ​ត្រូវ​បាន​បណ្ដេញ​ចេញពី​ការ​ប្រកួត​ក្នុង​លីគ​កំពូល​ក្នុង​ស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែ​ការពារ Al-Jaish វ័យ ៣៣ ឆ្នាំ ត្រូវ​បាន​ផ្ដល់​កាត​ក្រហម​សម្រាប់​កំហុស​ឆ្គង​លើ​កីឡាករ​របស់​ក្លិប Al-Wathba ក្នុង​ជំនួប Syrian Pro League កាលពី​ខែ​មុន មុន​ពេល​បាន​ជេរប្រមាថ​មន្ត្រី​ដោយ​ទាត់ និង​ត្រូវ​បាន​រារាំង​ដោយ​កីឡាករ​ទាំងសងខាង។ .

រូបភាព​ទូរទស្សន៍​បង្ហាញ រូបគេ​ទាត់​កៅអី​ចំហៀង ខណៈ​ចាកចេញ​ពី​ការ​ប្រកួត​ដោយ​កំហឹង។

SFA បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា បន្ទាប់ពី​ពិនិត្យ​មើល​របាយការណ៍​របស់​អាជ្ញាកណ្ដាល នៃ​ការ​ប្រកួត កាលពី​ថ្ងៃ​ទី ០៣ ខែ​កុម្ភៈ គណៈកម្មាធិការ​វិន័យ​របស់ Syrian FA បាន​រក​ឃើញ​ថា “Al-Saleh បាន​ទាត់ ជេរប្រមាថ និង​ស្ដោះ​ទឹកមាត់​ដោយ​ផ្ទាល់​លើ​អាជ្ញាកណ្ដាល​” SFA បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ។

សេចក្ដីថ្លែងការណ៍​បាន​និយាយ​ថា Al-Saleh បាន​បន្ត​ប្រមាថ​ដល់​អាជ្ញាកណ្ដាល​នៅ​ក្នុង​បន្ទប់​សំលៀកបំពាក់ បន្ទាប់ពី​ការ​ប្រកួត។

គណៈកម្មាធិការ​វិន័យ​បាន​ហាមប្រាម Al-Saleh អស់​មួយ​ជីវិត ហើយ​បាន​ស្នើ​បណ្ដេញ​គាត់​ចេញពី​ស្ថាប័ន​គ្រប់គ្រង​កីឡា​របស់​ប្រទេស​ស៊ី​រី ដែល​មានន័យថា គេ​នឹង​មិន​ចូលរួម​ក្នុង​សកម្មភាព​កីឡា​ណាមួយ​នា​ពេល​អនាគត រួម​ទាំង​ការ​បង្វឹក​ផង​ដែរ។

បន្ថែម​ពី​លើ​ការ​ហាមឃាត់​នេះ Al-Saleh ត្រូវ​បាន​ពិន័យ​ជា​ប្រាក់ ១.៥ លាន​ផោន​ស៊ី​រី (៥៩៧ ដុល្លារ​) ហើយ​ក្លិប Al-Jaish របស់​គេ ក៏​ត្រូវ​បាន​ពិន័យ ៣ លាន​ផោន សម្រាប់​ការ​ប្រមាថ​ម្ដង​ហើយ​ម្ដង​ទៀត​របស់​អ្នកគាំទ្រ​ចំពោះ​អាជ្ញាកណ្ដាល។

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​បាន​និយាយ​ថា ការ​ពិន័យ​ទាំងអស់​គឺ​ចុងក្រោយ ហើយ​មិនមែន​ជា​កម្មវត្ថុ នៃ​ការ​ប្ដឹង​ឧទ្ធរណ៍​នោះ​ទេ។

Al-Wathba បាន​យក​ឈ្នះ Al-Jaish ១-០ ក្នុង​ជំនួប​ដណ្ដើម​កំពូល​តារាង និង​នាំមុខ​ក្រុម​កំពូល​របស់​ស៊ីរី ដោយ​ពិន្ទុ​តែមួយ​លើ​ក្លិប​ចំនួន​បី រួម​ទាំង Al-Jaish នៅ​ពាក់កណ្ដាល​រដូវ​កាល។

គួរ​រំលឹក​ថា កីឡាករ Ahmed Al-Saleh ធ្លាប់​បង្ហាញ​ខ្លួន​នៅ​លើ​ទឹកដី​កម្ពុជា ក្នុង​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក សម្រាប់​កៅអី​ឆ្នាំ ២០១៨ (FIFA World Cup 2018) កាលពី​ឆ្នាំ ២០១៥ ដែល​កាលនោះ ជម្រើស​ជាតិ​ស៊ី​រី បាន​យក​ឈ្នះ កម្ពុជា ០-៦ ផង​ដែរ៕

ប្រភព ៖ reuters.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម