ព័ត៌មានជាតិ
កងកម្លាំងនគរបាលជាតិ ត្រូវធានាឱ្យបានជាដាច់ខាតនូវ សុវត្ថិភាព ,សន្ដិសុខ ,សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ
កំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិបានថ្លែងថា កម្ពុជានឹងមានព្រឹត្តិការណ៍ចំពោះមុខ ចំនួន០៣សំខាន់ៗ ដែលត្រៀមរៀបចំ រួមមាន អង្គរសង្ក្រាន្ដ ធ្វើម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៧ ដូច្នេះកងកម្លាំងនគរបាលជាតិ ត្រូវធានាឱ្យបានជាដាច់ខាតនូវ “សុវត្ថិភាព ,សន្ដិសុខ ,សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ”។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ លើកឡើងបែបនេះ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល និងវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសអក្សរសម្ងាត់ នៅសាលានគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ដែលមានសិក្ខាកាមសរុប ចំនួន២៣៧នាក់ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងថា សម្រាប់កម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗចំពោះមុខ ចំនួន៣ ដែលកងកម្លាំងនគរបាលជាតិ ត្រូវធានាឱ្យបានជាដាច់ខាត “នូវសុវត្ថិភាព ,សន្ដិសុខ ,សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ” ព្រឹត្តិការណ៍សំខាន់ៗទាំងនោះរួមមាន ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ,ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ជាដើម”។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ គឺជាអង្គភាពស្នួលក្នុងការងារការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានលើកឡើងអំពីសមិទ្ធផលកន្លងមករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺបានចូលរួមថែរក្សាការពារសន្ដិភាព ធានាបានស្ថិរភាពនយោបាយ ពិសេសសន្ដិសុខផ្ទៃក្នុង ការពារបានប្រក្រតីភាពរបស់ស្ថាប័នកំពូលៗ រួមទាំងស្ថាប័នព្រះមហាក្សត្រ។

ក្នុងនោះការពារកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចការពារព្រឹត្តិការណ៍នយោបាយជាតិ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក៏ត្រូវធានាបានយ៉ាងល្អផងដែរ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានផ្តាំផ្ញើ និងណែនាំដល់សិក្ខាកាមទាំងពីរមុខជំនាញ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បីត្រឡប់ទៅអង្គភាពវិញ ធ្វើយ៉ាងណាឱ្យតម្លាភាព និងត្រូវម៉ឺនម៉ាត់ ម៉ត់ចត់ ដែលខ្លួនយើងជាមន្ត្រីអនុវត្តច្បាប់ និងជាកងកម្លាំងឱ្យស្របទៅនឹងសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត។

អគ្គស្នងការរង បានបញ្ជាក់ថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា ក្នុងនាមកងកម្លាំងត្រូវសិក្សាស្រាវជ្រាវឱ្យទាន់សភាពការណ៍ និងសម័យកាល ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) ក៏រីកចម្រើនណាស់ដែរ ស្នើសុំឱ្យមើលដោយមានការគិតពិចារណា ថ្លឹងថ្លែងឱ្យបានហ្មត់ចត់៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ