ព័ត៌មានជាតិ
ពលរដ្ឋសាទរក្រុងកំពង់ឆ្នាំង ដែលដោះស្រាយគម្រោងសាងសង់ប្រព័ន្ធលូ ទំនប់ការពារទឹកជំនន់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់
កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋក្នុងសង្កាត់កំពង់ឆ្នាំង ជាសង្កាត់១ ក្នុងចំណោមសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង បានអបអរសាទរព្រោះបានទទួលគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប ដែលអនុ វត្តដោយ ធនាគារអភិវឌ្ឍន៍ADB។
កិច្ចប្រជុំបកស្រាយការប៉ះពាល់លើការអនុវត្តគម្រោងខាងលើនេះ បានធ្វើឡើង នៅបរិវេណវត្តធម្មយុត្តិក្នុង ភូមិធម្មយុត្តិ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងនា ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ដោយមានការចូលរួមពីមន្ទីរ ក្រសួង ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ផងដែរ។

លោក វឿន មីនា តំណាង ក្រុមហ៊ុន ហេងសម្បត្តិ ដែលទទួលការងារអនុ វត្តគម្រោងនេះ បានបញ្ជាក់ជូនប្រជាពលរដ្ឋថា ក្រុមហ៊ុនបានទទួល ការងារសាងសង់ គម្រោងរំដោះទឹកកខ្វក់ ដើម្បីសំអាតចម្រោះ ឱ្យស្អាត មុនពេលត្រឡប់យកទៅប្រើប្រាស់ ឬមុនពេលទម្លាក់ចូលទន្លេវិញ ដែលនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី ១០ ខែមីនា នេះតទៅ ដោយធ្វើជាជំហានៗ តាមផ្លូវក្នុងសង្កាត់កំពង់ ឆ្នាំង ដែលត្រូវជីកប្រឡាយរំដោះទឹកចំនួន ៤ ខ្សែ ក្នុងនោះមាន ក្នុងភូមិកណ្តាល ភូមិដំណាក់ពពូល ភូមិឡទឹកត្រី និងភូមិស្រែព្រីង។
ពេលអនុវត្តគម្រោងក្នុងក្រុងកំពង់ឆ្នាំង គឺ សង្កាត់កំពង់ឆ្នាំង ត្រូវអនុវត្តមុនគេ រួចទើបបន្តទៅធ្វើតាមសង្កាត់៣ ទៀតមានសង្កាត់ប្អេរ សង្កាត់ខ្សាម និងសង្កាត់ផ្សារឆ្នាំង។

ក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹង ទន្លេសាបដែលនឹងអនុវត្តនេះ គឺត្រូវធ្វើលូរំដោះទឹកកខ្វក់ចេញពីតាមផ្ទះបងប្អូនប្រជាពលរដ្ឋ ចូលក្នុងលូ ដែលបានរៀបចំដើម្បីទម្លាក់ចូលទៅក្នុងអាងចម្រោះ។
សង្ឃឹមថា សង្កាត់កំពង់ឆ្នាំង ក៏ដូច ជាក្រុងកំពង់ឆ្នាំងទាំងមូល លែងមានទឹកកខ្វក់ មានទឹកដក់ភក់ជ្រាំទៀតហើយ។ ចំណែកប្រជាពលរដ្ឋតាមខ្នងផ្ទះអាចទម្លាក់ទឹកដែលខ្លួនបានប្រើប្រាស់ តាមផ្ទះរបស់ខ្លួនចូលទៅក្នុងប្រព័ន្ធលូចម្រោះបាន ដោយមិនលំបាកដូចមុនទៀតឡើយ។ អ្វីដែល រាជ រដ្ឋាភិបាលចង់បាន គឺធ្វើឲ្យក្រុងកំពង់ឆ្នាំង ក៏ដូចជាខេត្តជុំវិញបឹងទន្លេសាប មានសោភណ្ឌភាពល្អ បរិស្ថានល្អ ប្រជាពលរដ្ឋមានសុខភាព និង អនាម័យល្អ។

ដោយឡែកចំពោះផលប៉ះពាល់ក្នុងសង្កាត់កំពង់ឆ្នាំង ទាំងមូលគឺមាន តែដើមឈើ ចំនួន៣ ដើមប៉ុណ្ណោះដែលបានប៉ះពាល់ ចំណែក ប្រជា ពលរដ្ឋរស់តាមដងផ្លូវ មានផលប៉ះ ពាល់ដីចំណីផ្លូវបន្តិចបន្តួច ដូចជាតយ៉ាប របង គឺខាងក្រុមហ៊ុនមិនប៉ះ ពាល់ឡើយ។
នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋជា ច្រើននាក់បានឡើងចោទជាសំណួរពាក់ព័ន្ធនឹងបញ្ហា ការធ្វើលូរំដោះទឹកស្អាត ពាក់ព័ន្ធនឹងប្រព័ន្ធលូមុខផ្ទះ សំយាបផ្ទះ និងរបងជាប់ផ្លូវជា ដើមដែលបញ្ហានេះត្រូវបានខាងអាជ្ញាធរសង្កាត់កំពង់ឆ្នាំង ក៏ដូចជាខាងមន្ទីរសាធារណការបានសម្រប សម្រួលនិងពន្យល់ធ្វើឲ្យពួកគាត់បានយល់ និងរីករាយទទួលយកគ្រប់ៗគ្នា៕
ដោយ ៖ ឈៀងថារិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ