ព័ត៌មានជាតិ
ផ្សព្វផ្សាយស្ដីពីការដឹកនាំកម្លាំងចម្រុះបង្ក្រាបបទល្មើសដីព្រៃឈើនៅទីតាំងស្ថានីយផ្សព្វផ្សាយ
ស្វាយរៀង ៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត និងលោក ហម សារ៉ាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយការរុករានកាន់កាប់ និងអាស្រ័យផលលើដីស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើក្រសាំងស្ថិតនៅសាលាឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់លោក ខៀវ តុលា មេធាវីប្រចាំរដ្ឋបាលខេត្ត លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តលោកលោកស្រីអភិបាលរងស្រុកក្រុមការងាររដ្ឋបាលព្រៃឈើក្រសួងកសិកម្មនិងក្រុមការងារមន្ទីរកសិកម្មខេត្ត អស់លោកលោកស្រី ក្រុមការងារថ្នាក់ស្រុក ឃុំត្រស់ និងអណ្តូងត្របែកផងដែរ។

តាមការចុះពិនិត្យលើសំណុំរឿងនេះ ជាញឹកញាប់យើងរកឃើញមូលហេតុដែលនាំឲ្យប្រជាពលរដ្ឋនៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ភូមិបុស្ស ឃុំត្រស់ បាននាំគ្នាទៅកាប់ឆ្ការ ដាំដុះដំឡូង កៅស៊ូ ចាប់យកដីចំការព្រៃឈើរបស់រដ្ឋដែលគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅឃុំត្រស់ ឃុំអណ្ដូងត្របែក បែបអានាធិបតេយ្យនេះ គឺបណ្តាលមកពីប្រជាពលរដ្ឋជឿលើការញុះញង់របស់មេខ្យល់ ដែលលើកយករឿងចាស់របស់ប្រជាពលរដ្ឋ ៧៨គ្រួសារពាក់ព័ន្ធទៅនឹងដី ៤៧៦ ហិកតា ដែលបានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ២០១១ ប៉ុន្តែដីជាក់ស្ដែងមានតែ ១១៧ ហិកតាតែប៉ុណ្ណោះ។

តាមបទបញ្ជា(០១បប) បានឃ្វាលចេញរួចហើយ ក្រុមនិស្សិតស្ម័គ្រចិត្តក៏បានចុះវាស់វែង និងបានចេញប័ណ្ណកម្មសិទ្ធិរួចហើយដែរ គឺ ៧៨គ្រួសារ បានទទួលដីក្នុងមួយគ្រួសារ១ហិកតាកន្លះ ស្មើនិង១១៧ហិកតា។

ចំពោះដីដែលនៅសល់គឺប៉ះចំដីចំការឈើដាំក្នុងឆ្នាំ ២០០៥. ២០០៦. ២០១០ .២០១១ និងនៅមានប៉ះពាល់ដីស្នើសុំជាសហគមន៍ក្រសាំង ហើយក្នុងនោះ ដីនេះក៏ត្រូវតំណាងប្រជាពលរដ្ឋបានលក់ទៅឲ្យឈ្មោះសោម គង់ មានទីលំនៅនៅភ្នំពេញអស់១០០ហិកតារួចហើយផងដែរ។ផ្ទៃដីដែលត្រូវបែងចែកជូនប្រជាពលរដ្ឋ ៧៨ គ្រួសារគឺចែកតែដីនៅសល់ក្រៅពីទំនាស់តែប៉ុណ្ណោះ។

ចំណែកឯទំហំដី ១៦៣ហិកតា រដ្ឋាភិបាលស្នើសុំអនុបយោគឱ្យទៅជាដីសម្បទានសង្គមកិច្ចសាងសង់ផ្ទះជូននិវត្តន៍ជនពលី និងគ្រួសារកងទ័ពអស់ហើយ។ ចំពោះបច្ចុប្បន្នមិនមានដីសម្រាប់ប្រគល់ជូនពួកគាត់បានទៀតទេ។

នៅរសៀលថ្ងៃដដែលនេះដែរក្រុមការងារទាំងមូលក៏បានបញ្ជាក់ប្រាប់តំណាងប្រជាពលរដ្ឋ ទាំង៧៨គ្រួសារ ថាឲ្យបញ្ឈប់ការទាមទារ និងចូលរុករានទន្ទ្រានដីសាធារណ:របស់រដ្ឋទៀត។ ហើយពួកគាត់ក៏បានស្ដាប់ការបញ្ជាក់ និងយល់ព្រមបញ្ឈប់សកម្មភាពខុសច្បាប់ចាប់ពីពេលនេះតទៅហើយ៕
ដោយ ៖ ភក្ដី















-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ