ព័ត៌មានជាតិ
ឃុំកោះស្តេច ត្រូវបានប្រកាសជាឃុំអស់មីន ក្រោមការគាំទ្រពីសមាគម TAFTAC
កោះកុង ៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងក្រុមសមាជិកប្រតិបត្តិនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) បានអញ្ជើញប្រកាសឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ជាឃុំអស់មីន។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ដោយមានការគាំទ្រពីសមាគម TAFTAC កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរមីន បានដាក់ពង្រាយកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ធ្វើការបោសសម្អាតផ្ទៃដីមានមីនក្នុងទំហំ ១.១៣៩.៦៣៦ ម៉ែត្រក្រឡា ស្មើនឹង ៨ ចម្ការមីន ស្ថិតក្នុងឃុំកោះស្តេច និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។

ថវិកាទាំងនេះ បានមកពីកម្មវិធីរៃអង្គាសថវិកាពីរោងចក្រជាសមាជិករបស់សមាគម TAFTAC ប្រមាណ ៧០០ ក្រោមអធីបតីភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។

ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្ត្រី លោក ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧកញ៉ា គង់ សាង ប្រធានសមាគម TAFTAC ដែលបានផ្តួចផ្តើមឲ្យមានការចូលរួមពីសមាជិកទាំងអស់ក្នុងការចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដើម្បីផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ សមាគម TAFTAC គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រជាជនកម្ពុជា ដែលមានកម្មករប្រមាណ ៨០ម៉ឺននាក់កំពុងបម្រើការងារ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបប្រាប់ដល់ប្រជាពលរដ្ឋក្នុងខេត្តកោះកុងទាំងមូលថា ដោយមានការយកចិត្តទុកពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឆ្នាំ២០២៣ នេះ ក្រុង ស្រុកចំនួន ០៦ ក្នុងខេត្តកោះកុង នឹងត្រូវបញ្ចប់ការងារបោសសម្អាតមីន រួមមានក្រុងខេមរភូមិន្ទ ស្រុកបុទុមសាគរ ស្រុកគិរីសាគរ ស្រុកស្រែអំបិល ស្រុកកោះកុង និងស្រុកថ្មបាំង ដែលមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិគ្មានមីនឆ្នាំ២០២៥ ប្រទេសជប៉ុន និងសមាជិក TAFTAC ។ នេះគឺជាសមិទ្ធផលក្រោមម្លប់សន្តិភាព ដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំពលីគ្រប់បែបយ៉ាងដើម្បីបញ្ចប់សង្គ្រាមទូទាំងប្រទេស និងលុបបំបាត់ការឈឺចាប់របស់ប្រជាពលរដ្ឋ ពីលទ្ធផលនៃសង្គ្រាម។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានពាំនាំនូវសេចក្តីនឹករំលឹក និងក្តីស្រឡាញ់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកោះកុង ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ខ្ពស់លើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមទាំងការងារបោសសម្អាតមីន និងការជួយសង្គ្រោះជនពិការដោយសារមីន។

លោក Robert Hwang អនុប្រធានសមាគម TAFTAC បានលើកឡើងថា សមាគម TAFTAC មានការពេញចិត្តនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ជាពិសេសការសម្រេចបាននូវទស្សនវិស័យរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈអាជ្ញាធរមីន ដើម្បីឆ្ពោះទៅរកកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥ និងបង្កើតស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ