ព័ត៌មានជាតិ
អង្គការស្វីសខន់ថាក់៖ ដៃគូសម្រាប់ការរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា
អង្គការស្វីសខន់ថាក់បានរៀបចំពិធីថ្លែងអំណរគុណទៅដល់ដៃគូទាំងអស់ នៃគម្រោងក្រុមអ្នកជំនាញជាន់ខ្ពស់ (SEC) កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Le Royal ដោយបានជួបជុំរាល់គ្រឹះស្ថាន និងសហគ្រាសដែលទទួលបានការគាំទ្រពី SEC នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដៃគូយុទ្ធសាស្រ្តនានា រួមមាន ក្រុមហ៊ុនឯកជន សមាគម និងដៃគូរាជរដ្ឋាភិបាល។

ការលើកកម្ពស់ភាពជាសហគ្រិនតាមរយៈការផ្តល់ជំនាញបច្ចេកទេសដោយស្ម័គ្រចិត្ត គឺជាការ ងារស្នូល នៃគម្រោង SEC របស់ស្វីសខន់ថាក់។ អ្នកជំនាញ SEC គឺជាអ្នកជំនាញដែលចូលនិវត្តន៍ និងជាអ្នកជំនាញដែលមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ក្នុងអាជីពរបស់ពួកគាត់។ អ្នកជំនាញទាំងនោះ ផ្តល់ការគាំទ្រដោយផ្ទាល់ និងមិនមានភាពស្មុគស្មាញដល់ក្រុមហ៊ុន និងស្ថាប័ន ដែលមានបំណងចង់រីកចម្រើនទៅមុខ។
គម្រោង SEC ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដែលជាគម្រោងមួយរបស់ស្វីសខន់ថាក់។ ចាប់តាំងពីឆ្នាំ១៩៩៣មក គម្រោងទទួលបានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។

សព្វថ្ងៃ គម្រោងនេះគឺជាផ្នែកមួយ នៃកម្មវិធីអភិវឌ្ឍន៍របស់ស្វីស ខន់ថាក់ដែលសហការ ឧបត្ថម្ភ ដោយ SDC និងនាយកដ្ឋានកិច្ចការបរទេសនៃសហព័ន្ធស្វីស (FDFA)។ ជារៀងរាល់ឆ្នាំ សហគ្រាស ធុនតូច និងមធ្យម និងស្ថាប័ននានាប្រមាណ ១៤០ ទទួលបានអត្ថប្រយោជន៍ ពីការងារប្រឹក្សា យោបល់ពីអ្នកជំនាញ។
បច្ចុប្បន្ន អ្នកជំនាញបច្ចេកទេសដែលចូលនិវត្តន៍ជាង ៧០០នាក់ រាប់ចាប់ពីវិស្វករ អ្នកគ្រប់គ្រងសណ្ឋាគារ រហូតដល់ជំនាញការផ្នែកទីផ្សារ កំពុងផ្តល់ជំនាញវិជ្ជជីវៈ និងបទពិសោធន៍ដ៏មានតម្លៃរបស់ខ្លួន។ តាមរយៈការបំពេញបេសកកម្មការងារស្ម័គ្រចិត្ត អ្នកជំនាញ SEC កំពុងចែករំលែកជំនាញ និងចំណេះដឹងរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈខ្ពស់ទៅតាមតម្រូវការជាក់ស្តែង។

វិធីសាស្រ្តនេះជួយឱ្យសហគ្រាសធុនតូច និងមធ្យម និងស្ថាប័ននានានៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងអឺរ៉ុបខាងកើតទទួលបានអត្ថប្រយោជន៍តាមរយៈការគាំទ្រវិជ្ជាជីវៈ។ ចាប់តាំងពីឆ្នាំ១៩៧៩មក គម្រោង SEC សម្រេចបាននូវបេសកកម្មចំនួនជាង៣០០០។
សូមជម្រាបជូនថា គម្រោង SEC ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ន អ្នកជំនាញជាង ៤៦រូបបាន និងកំពុងផ្តល់ការគាំទ្របច្ចេកទេសដល់ក្រុមហ៊ុន សមាគម និងស្ថាប័នរដ្ឋាភិបាលចំនួន ៣៨កន្លែង តាមរយៈការបំពេញបេសកកម្មចំនួន ៥៦លើក។
ស្វីសខន់ថាក់មានវត្តមាននៅប្រទេសកម្ពុជាចាប់តាំងពីខែមករា ឆ្នាំ២០១៣ និងធ្វើការលើវិស័យចំនួន ២ គឺពង្រឹងសហគ្រាស និងអភិវឌ្ឍន៍ជំនាញដែលផ្តោតទៅលើការអភិវឌ្ឍវិស័យឯកជន៕
អត្ថបទ៖ រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ