Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ៖ ការកែទម្រង់​កងទ័ព​ត្រូវ​អនុវត្ត​ជាប់​ជាប្រចាំ និង​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន​​ជាពិសេស​ក្នុង​វិស័យ​ហ្វឹកហ្វឺន

បានផុស

នៅ

ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា និង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​ជំនា​ន់ទី​៣៤, វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រ​បញ្ជា​ជំនា​ន់ទី​៦, វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឯកទេស​មុជទឹក​ជំនា​ន់ទី​៩ និង​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ប្រឆាំង​ភេរវកម្ម​ជំនា​ន់ទី​៥ នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេ​ជោ​សែន​ឱ​រ៉ា​ល់ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ​ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការកែទម្រង់​កងទ័ព​ត្រូវបាន​អនុវត្ត​ជាប់​ជាប្រចាំ និង​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​មកហើយ ជាពិសេស​ក្នុង​វិស័យ​ហ្វឹកហ្វឺន ដែល​ផ្តោតលើ​គោលបំណង​ជា​អាទិភាព​ចំនួន ០២ គឺ​៖ ទី​១. ការបង្កើន​សមត្ថភាព និង​ប្រសិទ្ធ​ភាពឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ស្របទៅតាម​ការវិវត្ត​ប្រែប្រួល​នៃ​សភាពការណ៍​, និង​ទី​២. ការធានា​ភាពម្ចាស់ការ​ឯករាជ្យ​ក្នុងការ​ហ្វឹកហ្វឺន ដើម្បី​ពង្រឹង​និរន្ត​ភាព​នៃ​សមត្ថភាព​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ទាំង​ក្នុង​សមរភូមិ​បែប​ប្រពៃណី ដែល​សំដៅ​ដល់​ការប្រយុទ្ធ​បែប​កម្លាំង​ទល់នឹង​កម្លាំង និង​សមរភូមិ​មិនមែន​ប្រពៃណី ដែល​សំដៅ​ដល់​ការប្រយុទ្ធ​នឹង​អំពើ​ភេរវកម្ម និង​គ្រោះមហន្តរាយ​នានា ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯក​ឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ចំពោះ​សិក្ខាកាម​ទាំងអស់​ដែល​បាន​តស៊ូ​ព្យាយាម​ហ្វឹកហ្វឺន​រៀនសូត្រ និង​អត់ធន់​ជម្នះ​ការលំបាក​រហូត​បានបញ្ចប់​វគ្គ​ដោយ​ជោគជ័យ​ជាមួយនឹង​លទ្ធផល​គួរ​ជាទី​មោទនៈ ហើយ​សង្ឃឹមថា​ប្អូនៗ​នឹង​ប្រើប្រាស់​ចំណេះដឹង​ទាំង​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​ទទួលបាន​ពី​វគ្គ​ហ្វឹកហ្វឺន សម្រាប់​យកទៅ​បំពេញ​រាល់​ភារកិច្ច​នៅតាម​បណ្តា​កងឯកភាព​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​សូម​កោតសរសើរ​ចំពោះ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​, សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេ​ជោ​សែន​ឱ​រ៉ា​ល់​, គណៈ​គ្រប់គ្រង​វគ្គ​, ក្រុម​យោធា​ចា​រ្យ និង​បណ្តា​ស្ថាប័ន​-​កងឯកភាព​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​សហកា​រ​អនុវត្ត​ការងារ​ហ្វឹកហ្វឺន​បានជាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ គឺ​សុទ្ធតែជា​វគ្គ​ជំនាញ​សំខាន់ៗ ដែល​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​តែង​បានរៀបចំ​ឱ្យមាន​ដំណើរ​ការជាប់​ជាប្រចាំ​រហូតមក ស្របតាម​ផែនការ​ហ្វឹកហ្វឺន​ប្រចាំឆ្នាំ ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​ភារកិច្ច​របស់​អង្គភាព​ផ្ទាល់ និង​បណ្តា​កងឯកភាព​នានា​។​

ឯកឧត្ដម មាន​ប្រសាសន៍​ទៀត​ថា ចំពោះ​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​ជាច្រើន រួមមាន​ជាអាទិ៍​៖ ស្ពាន​ឆ្លងស្ទឹង​តា​សាល​, ផ្លូវ និង​លូ​ភ្ជាប់​ពីសា​លា​ឆត្រយោង​ទៅ​សាលា​ទ័ព​ពិសេស​, អគារ​ពហុ​សិក្សា​, សំណង់​បច្ចេកទេស​លោ​ឆត្រ (Tower), អគារ​ស្នាក់នៅ​របស់​ក​ង​ឧទ្ធម្ភាគចក្រ និង​កងការពារ ដែល​ត្រូវបាន​កសាងឡើង​ក្រោម​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​អង្គភាព​សម្ព័ន្ធមេត្រីភាព និង​សប្បុរសជន​នានា​។ ទាំងអស់នេះ គឺ​ពិតជា​បាន​ស្តែង​ឱ្យឃើញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដោយ​ឈរលើ​វប្បធម៌​នៃ​ការចែករំលែក​ដើម្បី​បុព្វហេតុ​រួម គឺ​ការកសាង​មូលដ្ឋាន​នៃ​កិច្ច​ការពារជាតិ ដើម្បី​ធានាបាន​នូវ​សន្តិភាព​ស្ថិតស្ថេរ​យូរអង្វែង និង​ការកសាង​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ជាតិ​។​

ឯកឧត្ដម​ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ការងារ​ទាំងឡាយ ដែល​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ខិតខំ​សម្រេចបាន​ក្នុង​ឆ្នាំ​២០២២ កន្លងទៅនេះ ទាំង​លើ​ការបំពេញភារកិច្ច​ស្នូល​, ភារកិច្ច​ជំនាញ និង​ការសហការ​ការពារ​ស​ន្តិ​សុខ ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​បានល្អ​ប្រសើរ ខណៈ​ដែលជា​ឆ្នាំ​ដ៏​មមាញឹក​មួយ​សម្រាប់​កម្ពុ​ជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ដែល​ត្រូវ​ទទួល​ភារកិច្ច​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ថ្នាក់​តំបន់ និង​ថ្នាក់​សាកល​សំខាន់ៗ​ជាច្រើន ហើយក៏​ជា​ឆ្នាំ​នៃ​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ផងដែរ​។

ក្នុងនេះ អង្គភាព​ពិតជា​បាន​យកចិត្តទុកដាក់​គោរព និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ជា និង​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក តាមរយៈ​ការធានាបាន​ទាំងស្រុង​នូវ​តួនាទី​ក្នុងនាម​ជា​កម្លាំង​អន្តរាគមន៍​ត្រៀមប្រយុទ្ធ​គ្រប់ពេលវេលា និង​ការចូលរួម​ដោះស្រាយ​យថាហេតុ​ផ្សេងៗ ទាំង​ការឆ្លើយតប​ចំពោះ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេងៗ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម