Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តតាកែវ ចុះពិនិត្យផ្សារធំតាកែវ ក្រោយមានអគ្គិភ័យឆេះតូបក្នុងផ្សារទាំងព្រឹក

បានផុស

នៅ

លោក អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទូទៅ​ក្នុង​ផ្សារ​ធំ​តាកែវ ក្រោយ​មាន​ករណី​ផ្ទុះ​ក្បាល​ធុង​ហ្គាស បណ្ដាល​ឲ្យ​ឆាបឆេះ​បន្តិចបន្តួច​ក្នុង​តូប​លក់​នំ​បញ្ចុក​ស្រុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមាន​ការ​យកចិត្តទុកដាក់​សុខទុក្ខ សន្តិសុខ និង​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ ២០២៣ លោក អ៊ូច ភា អភិបាលខេត្ត និង​ជា​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​តាកែវ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ចុះ​ពិនិត្យមើល​ស្ថានភាព​ទូទៅ ក្រោយ​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​តូប​លក់​នំ​បញ្ចុក​ស្រុះ ក្នុង​ផ្សារ​ធំ​តាកែវ ម្ដុំ​កន្លែង​លក់​សាច់​ជ្រូក ដែល​បណ្ដាល​មកពី​ផ្ទុះ​ក្បាល​ធុង​ហ្គាស។

ប្រតិបត្តិការ​នេះ ក៏​មាន​ការ​ចូលរួម​អន្តរាគមន៍​ពី លោក​ឧត្ដមសេនីយ៍​ទោ ឈាង ផាន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត លោក​ឧត្ដមសេនីយ៍​ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ឧត្ដមសេនីយ៍​ត្រី នាង សុភា​រ៉ា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ ព្រមទាំង លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ និង​កងកម្លាំង​ពន្លត់​អគ្គិភ័យ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​អន្តរាគមន៍​ទាន់​ពេលវេលា។

សូម​បញ្ជាក់​ដែរ​ថា ករណី​អគ្គិភ័យ​ក្នុង​ផ្សារ​ធំ​តាកែវ​នេះ មិន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​តូប​ដទៃ​នោះ​ទេ ដោយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បង្ការ និង​ទប់ស្កាត់​ទាន់​ពេលវេលា៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម