Connect with us

ព័ត៌មានជាតិ

លម្អិត​សមត្ថកិច្ច​ព័ទ្ធ​​ព្រៃ​ជិត​មួយ​អាទិត្យ ទើប​អាច​រកឃើញឃាតក​ដៃ​ឆៅបាន​សម្រេច​

បានផុស

នៅ

ឃាតកបាញ់សម្លាប់មន្ត្រីនគរបាលនាកណ្តាលរាជធានីភ្នំពេញ បានបាត់បង់ជីវិតហើយ ក្រោយមិនព្រមប្រគល់ខ្លួន ថែមទាំងបានផ្ទុះអាវុធដាក់លើសមត្ថកិច្ចនៅថ្ងៃទី១៥មករានេះថែមទៀតក្នុងខេត្តក្រចេះ។

យោងតាមមន្ត្រីនគរបាលខេត្តក្រចេះ ឃាតកជា​ជនសង្ស័យឈ្មោះអ៊ា ណារ៉េន បានស្លាប់ក្នុងការហ៊ុំព័ទ្ធមួយរបស់សមត្ថកិច្ចនៅភ្នំខៀវ, ភូមិអូរព្រះ, ឃុំអូរគ្រៀង ស្រុក សំបូរ នៃខេត្តក្រចេះ បន្ទាប់ពីមិនព្រមប្រគល់ខ្លួនមកឲ្យសមត្ថកិច្ចចាប់ខ្លួន បើទោះបីជាបានធ្លាក់ក្នុងការហ៊ុំព័ទ្ធក៏ដោយ។

សមត្ថកិច្ចបានដាក់កម្លាំងពង្រាយក្នុងខេត្តក្រចេះប្រមាណជិតមួយសប្តាហ៍ ក្នុងការតាមប្រមាញ់ចាប់ខ្លួនឃាតកសង្ស័យ។

លោកវរសេនីយ៍រ៉េត ស៊ី ណាត នាយរងការិយាល័យ​​​ព្រហ្មទណ្ឌកម្រិត​ស្រាល​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវឃាតករបាញ់សម្លាប់ ក្នុងហេតុការណ៍ទាស់សម្តីគ្នាមួយ ពេលមានគ្រោះថ្នាក់ចរាចរណ៍វេលាយប់ថ្ងៃទី៣០ធ្នូនៅតាមបណ្តោយមហា វិថីសហ ព័ន្ធរុស្ស៊ី ក្នុងខណ្ឌពោធិ៍សែនជ័យ។ ឃាតកឈ្មោះអ៊ា ណារ៉េន បានរត់គេចខ្លួនចាប់ពី​ថ្ងៃ​កើតហេតុ ហើយ​សមត្ថកិច្ច​ចម្រុះ​បានតាម​ប្រមាញ់​ ទើប​​ល្ងាចនេះ​បានកំណត់​ទីតាំងលាក់ខ្លួនរបស់​ជន​សង្ស័យ​ និង​បាញ់សម្លាប់​ក្រោយពេលមានការ​បាញ់​តដៃ​ពី​ជន​ល្មើស៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម