Connect with us

ព័ត៌មានជាតិ

បំពេញក្តីស្រមៃកូនៗរបស់អ្នកជាមួយកម្មវិធី​អាហា​​រូបករណ៍របស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ

បានផុស

នៅ

សាលាអន្តរជាតិ Shrewsbury ភ្នំពេញ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីថ្ងៃប្រឡង និងការវាយតម្លៃសម្រាប់អាហារូបករណ៍ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែឧសភា។

ព្រឹត្តិការណ៍នេះមានគោលបំណងស្វែងរកកុមារនៅកម្ពុជាដែលមានទេពកោសល្យពិសេស ឬសក្តានុពលក្នុងការសិក្សា សិល្បៈសម្តែង កីឡា និងហែលទឹក។ កម្មវិធីអាហារូបករណ៍គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់សាលាក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ សម្រាប់កុមារទាំងអស់នៅកម្ពុជាដោយមិនអាស្រ័យលើស្ថានភាពគ្រួសាររបស់ពួកគេ។ កម្មវិធីអាហារូបករណ៍នេះជាកម្មវិធីដ៏ពិសេសធំមួយរបស់សាលាដែលកំពុងត្រូវបានដាក់ដំណើរការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរការជ្រើសរើសនេះគឺមិនគិតថ្លៃនោះទេ ហើយបើកចំហរសម្រាប់កុមារទាំងអស់នៅប្រទេសកម្ពុជា។ គ្រួសារដែលចាប់អារម្មណ៍ក្នុងការឱ្យកូនៗចូលរួមកម្មវិធីសម្តែងនិងវាយតម្លៃសម្រាប់ការទទួលបានអាហារូបករណ៍សាលា នៅថ្ងៃទី ០៦ ខែឧសភា នឹងត្រូវដាក់ពាក្យសុំចុះឈ្មោះ ដែលត្រូវបានពិនិត្យជ្រើសរើសដោយសាលាមុនពេលកម្មវិធី។ ទម្រង់ពាក្យសុំ និងព័ត៌មានអំពីលក្ខណៈវិនិច្ឆ័យនៃការផ្តល់រង្វាន់មាននៅលើគេហទំព័រ និងទំព័រហ្វេសប៊ុករបស់សាលា ហើយត្រូវដា់ក់ពាក្យឱ្យបានមុនម៉ោង ៥ ល្ងាច ថ្ងៃទី ៣០ ខែមេសា។

ជាមួយនឹងគំនិតផ្តួចផ្តើមថ្មីនេះ សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានប្តេជ្ញាចិត្តក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអភិវឌ្ឍទេពកោសល្យរបស់កុមារលើមុខវិជ្ជាជាច្រើន ដើម្បីឱ្យពួកគេក្លាយជាបុគ្គលដែលមានជំនាញច្បាស់លាស់និងអាចបន្តបង្កើតឥទ្ធិពលវិជ្ជមានក្នុងសង្គម។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញកំពុងផ្តល់អាហារូបករណ៍ពេញលេញប៉ុន្មានកន្លែង ដែលនឹងនាំកុមារឆ្លងកាត់ផ្នែកទាំងអស់នៃសាលា រហូតដល់រយៈពេលសិក្សាប្រាំមួយឆ្នាំ។ អាហារូបករណ៍ពេញលេញមួយនឹងត្រូវបានផ្តល់ជូនសម្រាប់ការបែងចែកជាបីប្រភេទ។ លើសពីនេះ អាហារូបករណ៍ជាច្រើនទៀតនឹងត្រូវបានផ្តល់ជូនតាមការសំរេចចិត្តរបស់នាយកសាលា និងថ្នាក់ដឹកនាំសាលា ដែលនឹងផ្តល់ផលវិជ្ជមានដល់កុមារមួយចំនួន និងគ្រួសាររបស់ពួកគេផងដែរ។

កម្មវិធីអាហារូបករណ៍មិនត្រឹមតែមានអត្ថប្រយោជន៍ដល់សិស្សដែលបានជ្រើសរើសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ភាពចម្រុះនៅក្នុងសាលារៀន ដែលជាទិដ្ឋភាពដ៏សំខាន់នៃពិភពលោកទំនើប និងសកលភាវូបនីយកម្មរបស់យើង។ ដំណើរការជ្រើសរើសគឺមិនគិតថ្លៃទេ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់សាលាចំពោះភាពចម្រុះ និងសមភាព។

អ្នកស្រី ខាន់ សុគុំឆវី អាណាព្យាបាលសិស្សម្នាក់នៅសាលាអន្តរជាតិ Shrewsbury ភ្នំពេញ បានចែករំលែកបទពិសោធន៍របស់គាត់អំពីសាលាដោយនិយាយថា៖ « ខ្ញុំបានជ្រើសរើសសាលាដោយកេរ្តិ៍ឈ្មោះរបស់ខ្លួនជាសាលាអន្តរ​ជាតិលំដាប់ខ្ពស់មួយមកពីចក្រភពអង់គ្លេស និងឱកាសអាហារូបករណ៍ដែលផ្តល់ជូនដល់ក្មេងដែលមានសក្តានុពល។ កូនប្រុសទីពីររបស់ខ្ញុំបច្ចុប្បន្នកំពុងសិក្សានៅក្នុងកម្មវិធី Early Years ខណៈដែលកូនប្រុសទីមួយរបស់ខ្ញុំចូលរួមកម្មវិធី Gifted and Talented (GTP) រៀងរាល់ព្រឹកថ្ងៃសៅរ៍។ ខ្ញុំបានកត់សម្គាល់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុង Munin ដែលជាកូនប្រុសទីពីររបស់ខ្ញុំ ដែលកាន់តែមានភាពឯករាជ្យ មានទំនុកចិត្ត និងក្លាហានក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភ័ក្តិ គ្រូបង្រៀន ឬមនុស្សចាស់ ហើយទទួលបានទំនុកចិត្តក្នុងការរុករក និងធ្វើអ្វីៗដោយខ្លួនឯង»។

អាណាព្យាបាលសិស្សម្នាក់ទៀត លោក សែ សុខភក្ត័រក្ស បានបញ្ជាក់ថា៖ « ក្នុងនាមជាឪពុកម្តាយរបស់កូនប្រុសអាយុ ៥ឆ្នាំ ដែលរៀននៅសាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ ខ្ញុំមានមោទនភាពក្នុងការនិយាយថា ការអប់រំ និងគ្រូបង្រៀននៅសាលានេះបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់កូនរបស់ខ្ញុំ។ កេរ្តិ៍ឈ្មោះអន្តរជាតិ និងស្តង់ដារអប់រំខ្ពស់របស់ Shrewsbury បានផ្តល់ឱ្យកូនប្រុសរបស់ខ្ញុំនូវកម្មវិធីសិក្សាដ៏ល្អ និងគ្រូបង្រៀនដែលមានជំនាញវិជ្ជាជីវៈ និងជនជាតិដើមជាច្រើន ដែលធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់គាត់ក្នុងការចាប់យក និងរៀនជំនាញថ្មីៗ។ គាត់បានបង្កើតជំនាញមូលដ្ឋានដូចជាការបញ្ចូលពាក្យ ការនិយាយ និងការស្តាប់ ព្រមទាំងជំនាញទំនាក់ទំនង និងសង្គម។ ជាងនេះទៅទៀត កម្មវិធីកីឡានៅសាលាបានជួយកូនប្រុសរបស់ខ្ញុំឱ្យមានសុខភាពល្អ និងមានភាពធូរស្បើយជាងមុន ហើយគាត់អាចហែលទឹកដោយភាពជឿជាក់បានរយៈពេលយូរដោយខ្លួនឯង។ ខ្ញុំពេញចិត្តក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់សាលាអំពីការរីកចម្រើនរបស់កូនខ្ញុំ និងឱកាសផ្សេងៗដែលផ្តល់សម្រាប់ទាំងកូនខ្ញុំ និងខ្ញុំក្នុងការស្វែងយល់បន្ថែមអំពីពិភពលោក និងបរិស្ថាន។ ជាចុងក្រោយ កម្មវិធី Gifted and Talented Program ចុងសប្តាហ៍បានបង្កើនជំនាញសង្កេត និងការគិតរបស់កូនប្រុសខ្ញុំ ហើយបានបង្រៀនគាត់ពីរបៀបដោះស្រាយបញ្ហាផ្សេងៗ»។
ជំហានទី ៨: ចូលរួមកម្មវិធីប្រឡងអាហារូបករណ៍ និងថ្ងៃវាយតម្លៃប្រសិនបើកូនរបស់អ្នកជោគជ័យក្នុងដំណាក់កាលដំបូង ពួកគេនឹងត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីអាហារូបករណ៍ និងវាយតម្លៃថ្ងៃ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ១:០០ រសៀល។ រៀបចំកូនរបស់អ្នកសម្រាប់ព្រឹត្តិការណ៍នេះ ហើយត្រូវប្រាកដថាមកទាន់ពេល។ ប្រសិនបើអ្នកមានចម្ងល់ ឬត្រូវការព័ត៌មានបន្ថែម អ្នកអាចទាក់ទងមកសាលាតាមរយៈលេខ 012 53 75 11 ឬតាមរយៈ Telegram ។ កុំឲ្យឱកាសនេះកន្លងផុតទៅ ដើម្បីផ្តល់ឱកាសឱ្យកូនលោកអ្នករីកចម្រើន និងជោគជ័យ!

គួរបញ្ជាក់ថាសាលា Shrewsbury School UK នៃចក្រភពអង់គ្លេស គឺជាសាលា ដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈទាំងប្រាំពីរដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អបំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ ២០២០។ ជាមួយគ្នានេះដែឬ សាលានេះមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin ផងដែរ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ ២០២២ ក្នុងការផ្តល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យ សម្រាប់កុមារានិងកុមារីកម្ពុជា។

សាលានឹងអនុលោមតាមកម្មធីសិក្សាពិសេសរបស់សាលាShrewsbury នៃចក្រភពអង់គ្លេស តាមបែប Floreat ដែលផ្តល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូបង្គោលដ៏ល្អៗ ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្តែង ការលេងតន្ត្រី និងសំភារៈដ៏ទំនើបៗទាន់សម័យ។ ភាសាអង់គ្លេស ខ្មែរ និងភាសាចិន នឹងត្រូវបានផ្តល់ជូនដល់កូនៗរបស់លោកអ្នក។ អតីតអ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញ លោក ឆាលស៍ ដាវីន ក៏ជាអតីតសិស្សនៅ សាលា អន្តរជាតិ Shrewsbury នៃចក្រភពអង់គ្លេស ផងដែរ។
www.shrewsbury.edu.kh៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម