ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនក្រៅប្រទេស តែងប្រកាន់ខ្ជាប់គោលការណ៍សាមញ្ញ ៤ យ៉ាងគឺ សច្ចធម៌ អហិង្សា ស្មារតីខ្មែរតែមួយ ទំនាក់ទំនងខ្មែរក្រៅស្រុក និងក្នុងស្រុក
នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងជួបជុំមហាគ្រួសារខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ក្នុងឱកាសអបអរសាទរ មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦-២៥៦៧ ចំនួនប្រមាណជាង ១.២០០ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

ក្នុងបរិយាកាសជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះប្រជាពលរដ្ឋខ្មែររស់សហរដ្ឋអាមេរិក និងប្រទេសកាណាដា ដែលតែងបានគាំទ្រចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងបានកោតសរសើរចំពោះទឹកចិត្តសប្បុរសក្នុងការចូលរួមចំណែកបំពេញកិច្ចការមនុស្សធម៌នានា រួមមានជាអាទិ៍ ៖ ការជួយឧបត្ថម្ភជនដល់រងគ្រោះក្នុងវិបត្តិនៃជំងឺកូវីដ-១៩, គ្រួសាររងផលប៉ះពាល់ដោយសារទឹកជំនន់, គ្រួសារមានជីវភាពលំបាកខ្វះខាត, មន្ទីរពេទ្យគន្ធបុប្ផា និងការផ្តល់អំណោយជាអណ្តូងទឹកនៅតាមសហគមន៍ជនបទ ជាដើម។

កត្តាទាំងនេះ គឺពិតជាបានបង្ហាញអំពីភាពខ្លាំងក្លា នៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នករស់នៅក្រៅប្រទេស និងអ្នករស់នៅក្នុងប្រទេស ក្រោមស្មារតីខ្មែរតែមួយ ដែលតែងជួយយកអាសាគ្នាទៅវិញទៅមក ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងនៅបន្តឋិតថេរក្រោមបរិយាកាសសុខសន្តិភាពដែល សម្តេចតេជោ បេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សយូរអង្វែងគ្រប់ជំនាន់តរៀងទៅ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តទៀតថា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស តែងប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញ ៤ យ៉ាង រួមមាន៖ ទី១. ការប្រកាន់សច្ចៈធម៌ ដោយផ្សព្វផ្សាយតែអំពីការពិតដែលបានកើតមានទ្បើងនៅក្នុងដំណើរការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា, ទី២. ការប្រកាន់នូវធម៌អហិង្សា ក្នុងការឆ្លើយតបទៅនឹងសកម្មបំពាននានា, ទី៣. ការប្រកាន់ខ្ជាប់នូវស្មារតីគ្រួសារខ្មែរតែមួយ ដោយឈរលើមូលដ្ឋានស្រលាញ់រាប់អានគ្នាជាបងប្អូន ហើយ សម្តេចតេជោ ដែលជាថ្នាក់ដឹកនាំ ក៏បានប្រកាន់យកនូវស្មារតីនេះ ដើម្បីបង្រួបបង្រួមជាតិ និងនាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស ដែលមិនធ្លាប់កើតមានឡើយក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំរបស់កម្ពុជា, និងទី៤. គឺការយកអស់កម្លាំងកាយចិត្តជួយផ្សារភ្ជាប់នូវទំនាក់ទំនងរវាងបងប្អូនខ្មែររស់នៅក្រៅស្រុក និងក្នុងស្រុក តាមរយៈការបើកឱកាសរួមគ្នាឱ្យមានការផ្លាស់ប្តូរបទពិសោធន៏ខាងផ្នែកសិល្បៈ វប្បធម៌ និងកីឡា ព្រមទាំងសកម្មភាពសង្គម និងសប្បុរសធម៌នានា ។ សកម្មភាពទាំងអស់នេះហើយ ដែលធ្វើឱ្យក្រុមការងារទទួលបានការគោរពស្រលាញ់ និងភាពកក់ក្តៅពីសំណាក់បងប្អូនពលរដ្ឋដែលរស់នៅក្រៅប្រទេសគ្រប់មជ្ឈដ្ឋានរហូតមក។

ជាចុងក្រោយ ឯកឧត្តម បណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចំពោះសមិទ្ធផលការងារទាំងទ្បាយដែលសម្រេចបានរួមគ្នាក្នុងរយៈកាលកន្លងមកនេះ ដែលជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការបន្តបុព្វហេតុបម្រើជាតិមាតុភូមិរបស់គណបក្សប្រជាជនកម្ពុជា៕
























-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ